អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងទីក្រុងមូស្គូកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការព្រួយរបស់ខ្លួនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវ និងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីមិនត្រូវបានអើពើ ។
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅសប្តាហ៍នេះ បានសម្តែងការសោកស្ដាយចំពោះការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលរួមមាន បទឈប់បាញ់ និងកិច្ចព្រមព្រៀងកំណែទម្រង់រដ្ឋធម្មនុញ្ញរវាងទីក្រុងកៀវ និងកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដែលបានបែកបាក់គ្នាក្នុងឆ្នាំ ២០១៤ និង ២០១៥ ដោយរុស្ស៊ី បារាំង និងអាល្លឺម៉ង់ នៅដើមដំបូងនៃជម្លោះជាមួយអ៊ុយក្រែន ។
នៅពេលអ្នកកាសែតសួរថា តើរុស្ស៊ីយល់ថា ខ្លួនត្រូវបានគេ “បោកបញ្ឆោត” ជុំវិញកិច្ចព្រមព្រៀងទីក្រុង Minsk ដែរឬអត់នោះ, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា “យូរៗទៅវាច្បាស់ណាស់ថា វាពិតជាបែបនេះមែន ។
លោក Peskov បញ្ជាក់ទៀតថា “ហើយជាថ្មីម្តងទៀត លោកប្រធានាធិបតីពូទីននិងអ្នកតំណាងផ្សេងទៀតរបស់យើងបានបន្តនិយាយពីរឿងនេះជានិច្ច ប៉ុន្តែអ្នកចូលរួមផ្សេងទៀតនៃដំណើរការចរចានេះគឺមិនអើពើឡើយនេះ ហើយគឺសុទ្ធតែជាបុព្វហេតុ នៃ ប្រតិបត្តិការ យោធា ពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មកលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕


ប្រភព CNBC ប្រែសម្រួលដោយគីរីដងរែក




