28 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

រុស្ស៊ី បាញ់ទម្លាក់យន្តហោះដឹកអាវុធរបស់អ៊ុយក្រែន ១៧គ្រឿង ត្រឹមមួយថ្ងៃ

- Advertisement -spot_img

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃសៅរ៍ទី០៤ខែមិថុនាថា ប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធាអ៊ុយក្រែន និងយន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov
លោក Konashenkov បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅជិតទីក្រុង Odessa បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារបស់កងទ័ពអាកាសអ៊ុយក្រែន ដែលកំពុងដឹកអាវុធ និងគ្រាប់រំសេវ”។ លោកបន្ថែមថា យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿង រួមទាំង Bayraktar TB2 ផងដែរ ត្រូវបានបំផ្លាញនៅក្នុងតំបន់ Luhansk និង Mykolaiv របស់សាធារណៈរដ្ឋ Khaarkiv ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ”។

ដោយឡែក កាំភ្លើងធំរបស់រុស្ស៊ី បានបំផ្លាញមជ្ឈមណ្ឌលគ្រប់គ្រងចំនួន ៣៣កន្លែង, ទីតាំងបាញ់ចំនួន ១៣១កន្លែង និងវាយប្រហារមជ្ឈមណ្ឌលចំនួន ៥៤២ ដែលមានកងទ័ព និងឧបករណ៍របស់អ៊ុយក្រែន។ លើសពីនេះទៀត មីស៊ីលទំនើបរបស់រុស្ស៊ី បានវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនកាំភ្លើងធំមួយនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ជាកន្លែងដែលគ្រូបង្ហាត់បរទេសកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែន ឲ្យប្រើម៉ាស៊ីនបាញ់កាំភ្លើងអាមេរិក ១៥៥មីល្លិម៉ែត្រធុន M777។

អ្នកនាំពាក្យដដែលបន្តថា “ជាលទ្ធផលនៃការវាយប្រហារ អ្នកជាតិនិយមជាង ៤០០ នាក់ត្រូវបានសម្លាប់, រថក្រោះ និងរថពាសដែកប្រយុទ្ធចំនួន២០គ្រឿង មីស៊ីល BM-21 Grad ចំនួន ៤ គ្រឿង និងរថយន្តពហុបំណងចំនួន ២៩ គ្រឿងត្រូវបានបំផ្លាញ”។

លោក Konashenkov បន្ថែមថា ជាសរុប រថយន្តយោធាពិសេសអ៊ុយក្រែនជាង ៣៤០០ គ្រឿងត្រូវបានបំផ្លាញចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img