ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសអ៊ីស្រាអែល ថាបានគាំទ្រ «ក្រុមណាហ្ស៊ីថ្មី» (neo-Nazi) នៅប្រទេស អ៊ុយក្រែន ដែល ជាបង្កើនជម្លោះការទូតចាប់ផ្ដើមនៅពេលដែល រដ្ឋមន្ត្រី ការបរទេស រុស្ស៊ី លោក សឺហ្គេឡាវរ៉ូវ អះអាងថាមេដឹកនាំ ណាហ្ស៊ី អាល្លឺម៉ង់ លោក អាដុល ហ៊ីត្លែរ មានពូជពង្សលោហិត ជនជាតិ ជ្វីហ្វ ។

ដើមឡើយប្រទេស អ៊ីស្រាអែល ព្យាយាមដើរខ្សែកណ្ដាលលើបញ្ហាសង្គ្រាម អ៊ុយក្រែន ដោយពួកគេបានព្យាយាមសម្របសម្រួលការចរចា ភាគីទាំងពីរហើយបានផ្ដល់ជំនួយមនុស្សធម៌ទៅឱ្យអ៊ុយក្រែប៉ុន្តែបានព្យាយាមជៀសវាងបង្កភាព តានតឹង ជាមួយរុស្ស៊ី ។ ប៉ុន្តែកាលពី ថ្ងៃ អាទិត្យ នៅពេលដែលគេសួរថាហេតុអ្វី បានជារុស្ស៊ីនៅតែអះអាងថាពួកគេកំពុង «បំបាត់លទ្ធិណាហ្ស៊ីនិយម » ចេញពីប្រទេសអ៊ុយក្រែន បើទោះបីជាប្រធានាធិបតី អ៊ុយក្រែន លោក វ៉ុលូឌីមៀរ ហ្សេលេនស្គី គឺជាជនជាតិជ្វីហ្វ លោក ឡាវរ៉ូវ បានឆ្លើយតបនឹង សំណួរនេះ ដោយអះអាងថា លោក ហ៊ីត្លែរ ក៏មានឈាមពូជពង្សជនជាតិ ជ្វីហ្វ ដែរ ។ លោក ឡាវរ៉ូវ បានបន្ថែមទៀតថា ជនជាតិ ជ្វីហ្វ ខ្លួនឯងគឺ ជាអ្នករើសអើងជនជាត ជ្វីហ្វធំជាងគេ ។

ការលើកឡើងរបស់លោក ឡាវរ៉ូវ បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំង។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក យ៉ែរ ឡាពីដ វិញបាននិយាយថា ការលើកឡើងរបស់លោកឡាវរ៉ូវ គឺជា «ការលើកឡើងមិនអាចអត់ឱនបាន និងហួសហេតុ ហើយក៏ ជា កំហុសប្រវត្តិសាស្ត្រ ដ៏ អាក្រក់មួយ » ។ លោក បន្ថែមទៀតថា ៖ «ជនជាតិ ជ្វីហ្វ មិនបានប្រល័យពូជសាសន៍ ខ្លួនឯងនៅក្នុង Holocaust ទេ ។ កម្រិតថោកទាបបំផុតនៃការរើសអើងជនជាតិ ជ្វីហ្វ គឺការចោទប្រកាន់ជនជាតិជ្វីហ្វ ខ្លួនឯងថាជាអ្នករើសអើង ខ្លួនឯង » ។
នៅថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍មួយថាការលើកឡើងរបស់លោកឡាពីដគឺ «ប្រឆាំងនឹងប្រវត្តិសាស្ត្រ » ហើយ «ពន្យល់យ៉ាងទូលំទួលាយថាហេតុអ្វីបានជារដ្ឋាភិបាលអ៊ីស្រាអែល បច្ចុប្បន្ន គាំទ្ររបបណាហ្ស៊ី នៅក្រុងគៀវ» ។
ក្រសួងនេះសង្កត់ធ្ងន់គោលគំនិតនៃការអះអាងរបស់លោក ឡាវរ៉ូវ ថាបើទោះបីលោក ហ្សេលេនស្គី ជាជនជាតិជ្វីហ្វ ក៏ដោយក៏មិនមាន ន័យថារដ្ឋាភិបាលរបស់លោកគឺមិនមែនជារដ្ឋាភិបាលណាហ្ស៊ីនិយមទេ ។ ក្នុងការព្យាយាមបង្ហាញថាការឈ្លានពានរបស់ខ្លួនទៅលើ ប្រទេស អ៊ុយក្រែន ជាអំព ត្រឹមត្រូវ រុស្ស៊ី បានព្យាយាមគោលដៅចម្បងរបស់ «បេសកកម្ម ពិសេស» របស់ពួកគេគឺការកម្ចាត់របប ណាហ្ស៊ីនិយម នៅអ៊ុយក្រែន ដែលកំពុ ប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ជនជាតិ ជ្វីហ្វ និងរុស្ស៊ី ។ ពួកគេមិនបានផ្ដល់អំណះអំណាងដើម្បី គាំទ្រការអះអាងបែបនេះទេ ៕
ប្រភព The Guardian ដោយគីរីដងរែក