23 C
Phnom Penh
Monday, February 10, 2025
- Advertisement -spot_img

រុស្ស៊ី នឹងបាញ់គ្រាប់រ៉ុកកែត ២ ប្រភេទនៅឆ្នាំនេះ

- Advertisement -spot_img

លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរដ្ឋរុស្ស៊ី Roscosmos បានប្រាប់សារព័ត៌មាន Sputnik ថា រុស្ស៊ីនឹងបាញ់បង្ហោះទាំងរ៉ុក្កែតធុនស្រាល Angara-A1.2 និងរ៉ុកកែតធុនធ្ងន់ Angara-A5 នៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ ។

លោក Rogozin បាននិយាយថា “ឆ្នាំនេះយើងក៏មានគម្រោងដាក់ឲ្យដំណើរការគ្រាប់រ៉ុកកែត Angara ទាំងធុនធ្ងន់ និងស្រាលផងដែរ ហើយពេលវេលាជាក់លាក់ប្រហែលនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ” ។

លោកបានបន្ថែមថា គ្រាប់រ៉ុកកែតធុនធ្ងន់ Angara-A5 គឺមានរួចហើយនៅទីតាំងបាញ់បង្ហោះ Plesetsk cosmodrome ខណៈដែលរ៉ុកកែតធុនស្រាល Angara-A1.2 នឹងត្រូវបញ្ជូនទៅកាន់ទីនោះក្នុងពេលឆាប់ៗនេះ ។

កាលពីខែឧសភា លោក Rogozin បានប្រាប់អ្នកយកព័ត៌មានថា ទីភ្នាក់ងារ Roscosmos បានបញ្ជូនគ្រាប់រ៉ុកកែត Angara ទាំងអស់ដែលបញ្ជាដោយក្រសួងការពារជាតិរុស្ស៊ីទៅកាន់ទីតាំង Plesetsk Cosmodrome ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះសាកល្បង Angara-A5 លើកដំបូងត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០១៤ ខណៈពេលដែលការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Angara-A1.2 ជាលើកដំបូងត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងខែកក្កដានៃឆ្នាំនោះ ។

ទន្ទឹមនោះកាលពីខែតុលាឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានរាយការណ៍ដែរថា ក្រសួងការពារជាតិរុស្ស៊ីគ្រោងនឹងបាញ់បង្ហោះរ៉ុក្កែតធុនធ្ងន់ Angara-A5 ថ្មីចំនួន ១៧ គ្រាប់ពីទីតាំង Plesetsk Cosmodrome មុនដំណាច់ឆ្នាំ ២០២៧ ៕

ប្រភព Space.com ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img