26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

រុស្ស៊ី តែងតាំងមេបញ្ជាការថ្មី ដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន

- Advertisement -spot_img

(កៀវ)៖ រុស្ស៊ី បានតែងតាំងមេបញ្ជាការថ្មីម្នាក់ឱ្យដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ ទទួលរងបរាជ័យជាបន្តបន្ទាប់ នៅចំពោះមុខការវាយបកយ៉ាង លឿនរហ័សពីសំណាក់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត និងខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២។

ការប្រកាសតែងតាំងមេបញ្ជាការថ្មីខាងលើ ធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ក្រសួងបញ្ជាក់ទៀតថា លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergey Surovikin) ត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនដែលលោកខាងលិចហៅថាជាសង្រ្គាមឈ្លានពាន។

លោក Surovikin មានអាយុ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) នៃតំបន់ស៊ីបេរី ហើយលោកធ្លាប់ដឹកនាំកងកម្លាំងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៧មក។ លោក Surovikin បានចូលរួមនៅក្នុងសមរភូមិសង្រ្គាម អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និងតំបន់ឆេឆេនី ព្រមទាំង នៅប្រទេសស៊ីរីផងដែរ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img