27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

រុស្ស៊ីពិន័យ Google ៣៦៥លានដុល្លា ដែលមិនព្រមលុប«ព័ត៌មានក្លែងក្លាយ» ចេញពី YouTube

- Advertisement -spot_img

(បរទេស)៖ កាលពីពេលថ្មីៗនេះរុស្ស៊ីបានប្រកាសផាកពិន័យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet ខ្ទង់ ៣៦៥លានដុល្លារអាមេរិកឯណោះ ក្រោមហេតុផលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមិនព្រមលុបព័ត៌មានដែលរុស្ស៊ីចាត់ទុកថាខុសច្បាប់ ឬ «ព័ត៌មានក្លែងក្លាយ» ចេញពី YouTube ដូចទៅនឹងអ្វីដែលគេចង់បាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាមិញនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនិយតករទំនាក់ទំនងរុស្ស៊ី Roskomnadzor បានបញ្ជាក់ថា ទាំងនេះក៏ដោយសារតែ YouTube មិនបានធ្វើតាមការបញ្ជារបស់គេដើម្បីលុប«មាតិកាហាមឃាត់» ដែលរុស្ស៊ីបានបញ្ជាឱ្យលុបមកជាយូរហើយនោះ។ ខណៈដែលវីដេអូហាមឃាត់នោះរួមមាន ការផ្សព្វផ្សាយដែលលើកកម្ពស់ដល់លទ្ធិជ្រុលនិយម, វីដេអូភេរវកម្ម រួមទាំងវីដេអូទាក់ទងនឹងព័ត៌មានមិនពិតអំពីសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ទាក់ទិននឹងបញ្ហានេះ កាលពីខែមីនាកន្លងទៅ រុស្ស៊ីធ្លាប់បានគំរាមទារប្រាក់ពី Google រួចទៅហើយជុំវិញការមិនព្រមលុបវីដេអូនោះថាគេនឹងផាកពិន័យខ្ទង់ ៨លានរូប្លែ(ប្រហែល ៩៤,៦៧៥ដុល្លារអាមេរិក) ហើយវាក៏អាចនឹងកើនឡើងដល់ ២០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Google ដែលប្រសិនបើនៅតែមិនព្រមលុបវីដេអូ។ តែយ៉ាងណាមិញការពិន័យបង់ប្រាក់នោះ មិនច្បាស់ទេថាតើ Google នឹងគិតយ៉ាងណាចំពោះការទាមទាររបស់រុស្ស៊ីនោះ ខណៈដែល Google មិនទាន់ចេញមុខមកធ្វើការអត្ថាធិប្បាយទៅនឹងសំណើររបស់ The Verge ឡើយ។

បើយោងតាមរបាយការណ៍បញ្ជាក់ឱ្យដឹងថា Google ធ្លាប់បានជួបរឿងបែបនេះប៉ុន្មានដងរួចទៅហើយ ដោយកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រុស្ស៊ីបានពិន័យក្រុមហ៊ុន Google ចំនួន ១០០លានដុល្លារសម្រាប់ការមិនព្រមលុបមាតិការហាមឃាត់ ប៉ុន្តែរឿងរ៉ាវនេះមិនទាន់ចប់នោះទេ នៅពេលដែលសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនមកដល់។ ដោយឡែកវាមិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតទេ Google ត្រូវបានផ្អាកការធ្វើអាជីវកម្ម ថែមទាំងកាត់ផ្តាច់អតិថិជនរុស្ស៊ីពីសេវាកម្មផ្សេងៗ លុបឆានែល YouTube និងរារាំងការចូលប្រើបណ្តាញទាំងនោះផងដែរ៕

ប្រភព The Verge ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img