29.1 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

រុស្ស៊ីថា សមយុទ្ធកម្ទេចអង់គ្លេស និងអាមេរិក ចេញពីផែនទីពិភពលោក

- Advertisement -spot_img

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសនៅចុងសប្តាហ៍នេះថា សមយុទ្ធនុយក្លេអ៊ែរដ៏ធំរបស់រុស្សី ដែលឃ្លាំមើលដោយលោក វ្ល៉ាឌីមៀរ ពូទីន កាលពី៣ថ្ងៃមុន គឺជាការហាត់សមសម្រាប់កម្ទេចប្រទេសអង់គ្លេស និងអាមេរិក ឲ្យខ្ទេចលែងមាននៅលើផែនទីពិភពលោក។

លោកវរសេនីយ៍ឯក Igor Korotchenko ដែលក៏ជានិពន្ធនាយកនៃទស្សនាវដ្តីការពារជាតិរបស់រុស្ស៊ីផងដែរ បាននិយាយថា សមយុទ្ធមីស៊ីល នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់កាលពី៣ថ្ងៃមុន គឺដើម្បីបង្ហាញពីសមត្ថភាពរបស់ប្រទេស ក្នុងការអនុវត្តការវាយប្រហារសងសឹកដ៏លើសលប់ ប្រសិនបើរុស្ស៊ីទទួលរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។

លោក Korotchenko បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកណាដែលបើកការវាយប្រហារនុយក្លេអ៊ែរលើរុស្ស៊ីមុន សហរដ្ឋអាមេរិកក៏ដោយ ចក្រភពអង់គ្លេសក៏ដោយ។ ប្រសិនបើការវាយប្រហារកើតឡើងជាក់ស្តែង ចក្រភពអង់គ្លេសនឹងត្រូវលិចនៅក្រោមមហាសមុទ្រអាត្លង់ទិក ហើយ សហរដ្ឋអាមេរិក នឹងលែងមាន ហើយជំនួសមកវិញដោយច្រកសមុទ្រថ្មី ដែលដាក់ឈ្មោះតាមលោក Joseph Stalin។

លោកវរសេនីយ៍ឯក Igor Korotchenkoលោកបន្ថែមថា “សញ្ញាត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសច្បាស់ៗ។ នេះអាចធ្វើឲ្យពួកគេភ្ញាក់ខ្លួននិងភ្លឺភ្នែក។ នេះមិនមែនជាការគំរាមកំហែងនុយក្លេអ៊ែរទេ។ នេះជាអ្វី ដែលយើងពិតជានឹងធ្វើ ប្រសិនបើយើងត្រូវគេវាយប្រហារមែន” ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យដោយផ្ទាល់ លើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរសងសឹកកាលពីថ្ងៃពុធទី២៦ខែតុលា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រួតពិនិត្យសមយុទ្ធវាយប្រហារនុយក្លេអ៊ែររដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានបញ្ជាក់អំពីគោលបំណងនៃសមយុទ្ធនោះថា ជាការសាកល្បង “ការត្រៀមខ្លួនរបស់កងកម្លាំងវាយលុកជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីបើកការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ”។

យោងតាមវិមានក្រឹមឡាំង, កងកម្លាំងការពារជើងគោក សមុទ្រ និងអាកាស បានចូលរួមក្នុងសមយុទ្ធនេះ។ គោលដៅដែលមានទីតាំងក្នុងឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ី ត្រូវបានកម្ទេចទាំងស្រុងដោយមីស៊ីលផ្លោងអន្តរទ្វីប Yars ដែលបាញ់ចេញពីបន្ទាយ Plesetsk Cosmodrome ក្នុងតំបន់ Arkhangelsk និងមីស៊ីលផ្លោង Sineva ដែលបាញ់ចេញពីសមុទ្រ Barents។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានចូលរួមក្នុងសមយុទ្ធផងដែរ។

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img