រុស្ស៊ីបានព្រមានថា ខ្លួននឹងបង្កើនការវាយប្រហារជាថ្មីម្តងទៀតលើរដ្ឋធានី Kyiv ដែលអ៊ុយក្រែនបានវាយប្រហារឆ្លងដែនដោយកងកម្លាំង អ៊ុយក្រែនទៅលើដែនដីរស្សី។
កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថា ខ្លួននឹងបង្កើន “ចំនួន និងទំហំនៃការវាយប្រហារដោយមីស៊ីល” ប្រឆាំងនឹងគោលដៅនានានៅក្នុងទីក្រុង ដើម្បីឆ្លើយតបទៅនឹង “ការវាយប្រហារភេរវកម្ម ឬការបំផ្លិចបំផ្លាញ” នៅលើដីរុស្ស៊ី។
ការគំរាមកំហែងនេះបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់កងទ័ពអ៊ុយក្រែនថាបានបើកការវាយប្រហារនៅតំបន់ព្រំដែនរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ជាការចោទប្រកាន់តែអ៊ុយក្រែនបានបដិសេធហើយស្របពេលជាមួយនឹងរបាយការណ៍ការអាវុធផ្ទុះដ៏ខ្លាំងក្លាដែលត្រូវបានឮនៅទីក្រុងគៀវកាលពីព្រឹកថ្ងៃសុក្រនេះ។
នៅក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន ក្រសួងបាននិយាយថា កងទ័ពរបស់ខ្លួនបានវាយប្រហាររោងចក្រ “យោធា” នៅជាយក្រុង Kyiv កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយដែលមានមូលដ្ឋានលើសមុទ្រ Kalibr ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ អ៊ុយក្រែន។
“ ជាលទ្ធផលនៃការវាយប្រហារលើរោងចក្រផលិតម៉ាស៊ីន Zhulyansky ‘Vizar’ សាលាសម្រាប់ការផលិត និងជួសជុលប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយ និងមធ្យម ក៏ដូចជាកាំជ្រួចប្រឆាំងនាវាត្រូវបានបំផ្លាញ នេះជាការរាយការណ័របស់ក្រសួង។
ការបំផ្ទុះនៅក្នុងទីក្រុង Kyiv ហាក់ដូចជាស្ថិតក្នុងចំណោមដ៏សំខាន់បំផុតនៅទីនោះ ចាប់តាំងពីទាហានរុស្ស៊ីបានដកថយពីតំបន់នេះកាលពីជាងពីរសប្តាហ៍មុន ខណៈដែលទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួនកំពុងផ្តោតការវាយលុករបស់ខ្លួនឡើងវិញលើតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
អ៊ុយក្រែនបានអះអាងថាការខូចខាតរបស់ ក្រុង Moskva គឺជាលទ្ធផលនៃការវាយប្រហារដោយកាំជ្រួច ។ ក្រសួងការពារជាតិរុស្ស៊ីបាន និយាយថាអំពីការផ្ទុះអាវុធ និងគ្រាប់រំសេវប៉ុណ្ណោះទីក្រុងកៀវអាចក្លាយជាគោលដៅជាថ្មីម្តងទៀត ។
ប្រភព Aljazeera ដោយគីរីដងរែក