28 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

រុស្ស៉ីថា លោកខាងលិចមិនចង់ឆ្លើយសំណួរ ពាក់ព័ន្ធនឹងទាហានស៉ីឈ្នួលរបស់ខ្លួន នៅអ៊ុយក្រែន

- Advertisement -spot_img

(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសលោកខាងលិចហាក់មានភាពស្ទាក់ស្ទើរ ក្នុងការឆ្លើយតបនឹងសំណួររបស់រុស្ស៉ីអំពីបញ្ហាទាហានស៉ីឈ្នួលរបស់ពួកគេ នៅអ៊ុយក្រែន។ នេះបើយោងតាម ការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយរដ្ឋទូរទស្សន៍រុស្ស៉ីរ៉ូស៊ីយ៉ា វ័ន (Rossiya-1) លោកស្រី ហ្សាខារ៉ូវ៉ា ត្រូវបានពិធីករចោទសួរថាតើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានទាក់ទងទៅខាងរុស្ស៉ីដែរឬទេ ដើម្បីសាកសួរអំពីបញ្ហាពាក់ព័ន្ធនឹងជនជាតិអាមេរិក ដែលកំពុងចូលរួមប្រតិបត្តិការនៅអ៊ុយក្រែននោះ? លោកស្រីបានឆ្លើយតបថា «ប្រទេសលោកខាងលិចកំពុងបង្កហេតុ និងអួតអាង ហើយពួកគេមិនចង់ឆ្លើយសំណួរដែលយើងសួរអំពីសកម្មភាពរបស់ពួកគេទេ គឺដូចអ្វីដែលឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅទីក្រុងឡុងដ៏ លោក អាន់ដ្រេ កេលីន (Andrey Kelin) បានលើកឡើងយ៉ាងដូច្នោះដែរ»។

គួរបញ្ជាក់ថា បើតាមលោកស្រី ហ្សាខារ៉ូវ៉ា ប្រទេសលោកខាងលិចកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យជម្លោះនៅអ៊ុយក្រែនបន្តទៅបានយូរតាមដែល អាចធ្វើទៅបាន ចំពោះមុខការផ្តល់សព្វាវុធដល់ទីក្រុងកៀវជាបន្តបន្ទាប់៕

ប្រភព Tass news ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img