27.4 C
Phnom Penh
Thursday, April 30, 2026
- Advertisement -spot_img

រុស្ស៉ីគ្រោងដាក់ពង្រាយ មីស៉ីលផ្លោងនុយក្លេអ៊ែរស៊េរីថ្មី Sarmat កំលុងចុងឆ្នាំនេះ

- Advertisement -spot_img

(មូស្គូ)៖ រុស្ស៉ីនៅថ្ងៃសៅរ៍នេះ បានប្រកាសពីផែនការត្រៀមដាក់ពង្រាយ មីស៉ីលផ្លោងអន្តរទ្វីបស៊េរីថ្មី Sarmat ដែលខ្លួនទើបតែធ្វើតេស្ត នៅកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ គឺចន្លោះខែកញ្ញា-ធ្នូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

គោលដៅពេលវេលាខាងលើ ដែលប្រកាសដោយលោក ឌីមីទ្រី រ៉ូហ្គោហ្ស៉ីន (Dmitry Rogozin) ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) គឺជាគោលដៅមួយប្រកបដោយមហិច្ឆតាខ្ពស់ ដ្បិតរុស្ស៉ីទើបតែបានរាយការណ៍ពី ការបាញ់សាកល្បងលើកដំបូងរបស់វា កាលពីថ្ងៃពុធសប្តាហ៍នេះប៉ុណ្ណោះ ហើយក្រុមអ្នកជំនាញយោធារបស់ប្រទេសលោកខាងលិច ថែមទាំងជឿជាក់ថា វាត្រូវការពេលយូរទៀត មុនពេលមីស៉ីល Sarmat អាចដាក់ពង្រាយបាន។

បើតាមលោក Rogozin មីស៉ីលផ្លោង Sarmat នឹងត្រូវដាក់ពង្រាយនៅទីក្រុង ក្រាស្នូយ៉ា (Krasnoyarsk) នៃតំបន់ស៊ីបេរី ចម្ងាយប្រហែល ៣,០០០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងមូស្គូ។ មីស៉ីលនេះ មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បានយ៉ាងហោច១០គ្រាប់ និងអាចវាយប្រហារលើគោលដៅ នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដូចជានៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ជាដើម។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៉ីលផ្លោង Sarmat ក្នុងសប្តាហ៍នេះ បានកើតឡើង ចំពេលដែលសង្រ្គាមនៅអ៊ុយក្រែន បានរុញច្រានភាពតានតឹងរវាងរុស្ស៉ី ជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុប កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២ កាលពីសម័យសង្រ្គាមត្រជាក់៕
ប្រភព Aljazeera ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img