30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

រុស្ស៉ីកំណត់គោលដៅកម្ទេច មីស៉ីលនិងអាវុធ ដែលលោកខាងលិច បញ្ជូនទៅអ៊ុយក្រែន

- Advertisement -spot_img

(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ ស៊ូហ្គូ (Sergei Shoigu) បានបញ្ជាឲ្យមេបញ្ជាការយោធានានារបស់រុស្ស៉ី ដាក់គោលដៅបំផ្លាញមីស៉ីលរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ ជាអាទិភាព បន្ទាប់ពីអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារកងកម្លាំងរុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នំាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា លោក ស៊ូហ្គូ ដែលជាមនុស្សជំនិតរបស់លោក ពូទីន បានចុះត្រួតពិនិត្យកងកម្លាំង វ៉ូស្តុក (Vostok) ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ នាឱកាសនោះ លោក ស៊ូហ្គូ «បានណែនាំដល់មេបញ្ជាការ ឲ្យដាក់គោលដៅអាទិភាពលើមីស៉ីលរយៈចម្ងាយឆ្ងាយ និងអាវុធកាំភ្លើងធំរបស់សត្រូវ»។ ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា អាវុធទាំងនោះត្រូវបានប្រើប្រាស់ ដើម្បីបាញ់ផ្លោងលើទីតាំងលំនៅដ្ឋាន នៃតំបន់ដុនបាស់ (Donbas) ដែលគ្រប់គ្រងដោយរុស្ស៉ី និងដើម្បីដុតបំផ្លាញវាលស្រែស្រូវសាលី ក៏ដូចជាគ្រាប់ធញ្ញជាតិដោយចេតនា។

យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ ក្នុងសមរភូមិពីភាគីណាមួយបានទេ។ ប៉ុន្តែនាថ្មីៗនេះអ៊ុយក្រែន បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារដោយជោគជ័យ លើមជ្ឈមណ្ឌលដឹកជញ្ជូន និងស្តុកគ្រាប់រំសេវ របស់រុស្ស៉ីចំនួន ៣០ទីតាំង ដោយប្រើអាវុធរបស់លោកខាងលិច។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយរយៈពេលជិត ៥ខែហើយ គិតចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មក។ បច្ចុប្បន្នកងកម្លាំងរុស្ស៊ីកំពុងវាយលុកឆ្លងកាត់តំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ហើយឥឡូវនេះបានកាន់កាប់ប្រហែល ១ភាគ៥ នៃប្រទេស៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img