32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

រុស្សុី នឹង អ៊ុយក្រែន កាន់តែធ្វើសង្រ្គាមលោក ចូ បៃដិន កាន់តែមានលុយ

- Advertisement -spot_img

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់ជំនួយយោធាថ្មី ដែលមានទំហំទឹកប្រាក់ ៦២៥លានដុល្លារដល់អ៊ុយក្រែន ខណៈការអះអាងនេះបានកើតឡើងក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរបស់គាត់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការអះអាងរបស់រុស្ស៊ីចំពោះការកាត់យកទឹកដីអ៊ុយក្រែនជាដាច់ខាត។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក បៃដិន បានសន្យាថា នឹងបន្តគាំទ្រអ៊ុយក្រែន នៅក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។ ដរាបណាសង្រ្គាមនៅតែបន្តកើតឡើង។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះក៏បានបញ្ជាក់ពីការបន្តការត្រៀមខ្លួនរបស់ប្រទេសលោក ដើម្បីដាក់ការចំណាយយ៉ាងធ្ងន់ធ្ងរលើបុគ្គល និងអង្គភាព ឬប្រទេសណាមួយ ដែលផ្តល់ការគាំទ្រដល់ការដាក់បញ្ចូលទឹកដីអ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី។

កញ្ចប់ជំនួយយោធាថ្មីខាងលើនេះនេះ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿង កាំភ្លើង Howitzers ៣២គ្រឿង ជាមួយគ្រាប់ ៧៥,០០០គ្រាប់ រថពាសដែកប្រភេទ MRAP ២០០គ្រឿង រួមទាំងឧបករណ៍ប្រឆាំងគ្រាប់មីនផងដែរ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img