27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

រុស្សុីបានបំពេញបំណងរបស់ខ្លួនហើយទៅលើប្រទេស អឺរ៉ុបទាំង ១០

- Advertisement -spot_img

នៅពេលមេដឹកនាំប្រទេសអឺរ៉ុបជាច្រើនបានអះអាងជាសាធារណៈ ថាពួកគាត់ នឹងមិនទិញឧស្ម័នពីរុស្ស៊ី ដោយការទូទាត់ជាប្រាក់រូបិ៍ល តាមផែនការរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ឡើយប៉ុន្តែមានប្រទេសនៅ អឺរ៉ុប ចំនួន១០ ហើយបានយល់ព្រមទិញតាមផែន ការរបស់ មេដឹកនាំរុស្ស៊ី។ នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់ប្រទេស ហុងគ្រីលោក Gergely Gulyas បាននិយាយកាលពីថ្ងៃអាទិត្យ។

លោក Gulyas បាននិយាយថា ប្រទេសហុងគ្រីបានបើកគណនីអឺរ៉ុបជាមួយធនាគារ Gazprombank របស់រុស្ស៊ីរួចហើយដែលបន្ទាប់ មកអាចបំប្លែងការទូទាត់ជាប្រាក់រូបិ៍លមុនពេលមុនពេលផ្ទេរប្រាក់ទៅអ្នកផ្គត់ផ្គង់នៅប្រទេសរុស្ស៊ី។ ប្រព័ន្ធនេះនឹងអនុញ្ញាតអ្នកទិញ នៅអឺរ៉ុបដោះស្រាយជាមួយផែនការរបស់លោកប្រធានាធិបតី ពូទីន ដែលបានសម្រេចកាលពីខែមីនាចំពោះប្រទេសសណាដែលចាត់ ទុក ជាអមិត្តត្រូវតែបង់ប្រាក់ជារូបិយប័ណ្ណជាតិរុស្ស៊ី សម្រាប់ការទិញឧស្ម័នរបស់ខ្លួន។

«មា ប្រទេស៩ ផ្សេងទៀតកំពុងប្រើគម្រោងទូទាត់ដូចគ្នាប៉ុន្តែ ថ្ងៃនេះនិយាយពីគំនិតជាអឺរ៉ុបល្អ ក៏មានន័យថាមេដឹកនាំប្រទេស អឺរ៉ុប ទាំងនោះមិនហ៊ាននិយាយចេញជាអន្តរជាតិ ឬដល់ប្រជាជនរបស់ខ្លួនឡើយខណៈប្រទេស៩ មិននិយាយថាពួកគេកំពុងធ្វើរឿងដូចគ្នានោះដែរ»។ លោក Gulyas ប្រធានបុគ្គលិករបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បាននិយាយ។

លោកបន្តថា ៖«មិនគួរមានការងឿឆ្ងល់ក្នុងចិត្តរបស់ នរណាម្នាក់ទេថាប្រទេសកំពុងនាំចូលសម្ភារពីរុស្ស៊ីមែនទែនទៅក៏ប្រើយន្តការដូច គ្នានេះដែរដើម្បីធ្វើការទូទាត់ប្រាក់»។

វាមិនច្បាស់ទេថា តើប្រទេសអឺរ៉ុបណាខ្លះដែលលោក Guylas សំដៅទៅលើ។ ក្រុមហ៊ុនឧស្ម័នយក្សរបស់រុស្ស៊ី គឺ Gazprom បានបញ្ឈប់ ការផ្គត់ផ្គង់ឧស្ម័នទៅប្រេទេស ប៉ូឡូញ និងប៊ុលហ្គារីបន្ទាប់ពីប្រទេសទាំងពីរបានបដិសេធទូទាត់ជាប្រាក់រូបិ៍លប៉ុន្តែ តាមការផ្សាយរបស់ Bloomberg កាលពីសប្តាហ៍មុនគឺដូចនឹងអ្វីដែលលោក Gulyas បាននិយាយ គឺថាសមាជិកសហភាពអឺរ៉ុបចំនួន ១០ ហើយបានបើក គណនីជាមួយ Gazprombank ហើយមាន៤ បានទូទាត់ជាប្រាក់រូបិ៍លដល់រុស្ស៊ីរួចហើយ៕
ប្រភព Aljazeera ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img