30.4 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

រុស្សុីត្រៀមកម្ទេចចោលយន្តហោះចម្បាំងទាំងអស់ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន

- Advertisement -spot_img

រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងទាំងអស់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយប្រទេសលោកខាងលិចនឹងត្រូវបំផ្លាញ បន្ទាប់ពីសមាជិកណាតូប្រទេសប៉ូឡូញ និងស្លូវ៉ាគីបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅកាន់ទីក្រុងកៀវ។

ប្រទេសណាតូបានផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីឆ្នាំមុនខណៈទីក្រុងកៀងបានទាមទារអាវុធមិនចេះចប់ពីប្រទេសទាំងនោះ ដែលខ្លួននិយាយថា វាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។

ទីក្រុងមូស្គូបានចោទប្រកាន់លោកខាងលិចថាបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះដោយការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយពីមុនបានព្រមានថា អាវុធរបស់អង្គការណាតូគឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរបស់ខ្លួន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ឧបករណ៍ទាំងអស់នេះនឹងត្រូវបំផ្លាញ»។

លោកបានបន្តថា « វាហាក់ដូចជាប្រទេសទាំងអស់នេះបានបោះចោលឧបករណ៍ចាស់ ដែលមិនចាំបាច់នៅប្រទេសអ៊ុយក្រែន»៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img