23.1 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

រុស្សី និង អ៊ុយក្រែន ការចរចា ជុំទី ២ យល់ព្រមបើកច្រកមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញភូមិ និងក្រុងដែលត្រូវបានបាញ់ផ្លោង

- Advertisement -spot_img

(អន្តរជាតិ)៖ ការចរចាបទឈប់បាញ់រវាងគណៈប្រតិភូអ៊ុយក្រែន និងភាគីរុស្ស៊ីបានចាប់ផ្តើមនៅប្រទេសបេឡារុស្សនៅម៉ោង ៣ ទៀបភ្លឺ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ វីដេអូខ្លីមួយបង្ហាញពីគណៈប្រតិភូអ៊ុយក្រែនចូលបន្ទប់ប្រជុំ ខណៈដែលគណៈប្រតិភូរុស្ស៊ីកំពុងរង់ចាំរួចហើយ។

ភាគីទាំងពីរចាប់ដៃគ្នាមុនពេលអង្គុយចុះ ហើយចាប់ផ្តើមការពិភាក្សា។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak បានសរសេរនៅលើ Twitter ថា «យើងបានចាប់ផ្តើមនិយាយជាមួយតំណាងរុស្ស៊ី។ បញ្ហាសំខាន់ៗក្នុងរបៀបវារៈរួមមានៈ កិច្ចព្រមព្រៀងឈប់បាញ់ បើកច្រកមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញពីភូមិ/ទីក្រុងដែលត្រូវបានបំផ្លាញ ឬមានការបាញ់ផ្លោងជាបន្តបន្ទាប់»។ ដោយជាលទ្ធផលអ៊ុយក្រែន និងរុស្ស៊ីយល់ព្រមលើការបើកច្រកមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល។ ការចរចាសន្តិភាពជុំទីបីអាចនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img