22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

រាជរដ្ឋាភិបាលរួបរួមជាតិ ដឹកនាំដោយ ខ.រ.ជ បង្កើនចំណូលរដ្ឋ បន្ថយចំណាយរដ្ឋ៖ បង្កើនចំណូលរដ្ឋបានពី ១,៥០០ លានទៅ២,០០០លានដុល្លារ

- Advertisement -spot_img

បង្កើនចំណូលរដ្ឋបានពី ១,៥០០ លានទៅ២,០០០លានដុល្លារ បន្ថែមលើចំណូលជាតិបច្ចុប្បន្ន ដែលជាប្រភពចំណូលក្នុងស្រុករួមមាន៖

  1. បង្កើនប្រសិទ្ធភាពការប្រមូលពន្ធដារ និងពន្ធគយ
  2. បង្កើននូវប្រសិទ្ធភាព ការប្រមូលប្រាក់ពីទេសចរណ៍
  3. យកឈ្នួលដីសម្បទានសេដ្ឋកិច្ច ក្នុងតម្លៃយ៉ាងតិច ១០០$ ក្នុង១ហិចតា ក្នុងមួយឆ្នាំ
  4. ការផ្ដល់អាជ្ញាប័ណ្ណ និងការធ្វើអាជីវកម្មរ៉ែផ្សេងៗ ជាពិសេសចំណូលពីរ៉ែមាស ធ្យូងថ្ម ប្រេងកាត និងឧស្ម័ន
  5. ធ្វើច្បាប់គ្រប់គ្រងបនល្បែង កាស៊ីណូ និងធ្វើការកំណត់ពន្ធច្បាស់
  6. កាត់បន្ថយនូវការចំណាយអត់ប្រយោជន៍ ដូចជា “មន្ត្រីខ្មោច” សមាជិករដ្ឋាភិបាល(ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សានិងជំនួយការ) អភិបាលរងរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ
  7. កាត់បន្ថយក្រសួង អាជ្ញាធរជាតិ ស្ថាប័នមួយចំនួន ដោយកែសម្រួលដាក់បញ្ចូលគ្នា( ១៨ ក្រសួងយ៉ាងច្រើន)
  8. លុបបំបាត់ បោសសំអាតអំពើពុករលួយ ពីលើចុះក្រោម
  9. លទ្ធកម្មហ្មត់ចត់ច្បាស់លាស់ លុបបំបាត់បំប៉ោងចំណាយក្នុងការសាងសង់ និងទិញសម្ភារៈសម្រាប់រដ្ឋដោយគ្មានការដេញថ្លៃ និងត្រួតពិនិត្យត្រឹមត្រូវ
  10. ម្ចាស់ដីដែលមិនបង្កបង្កើនផល មានទំហំលើសពី១០ ហិកតា ត្រូវបង់ពន្ធចូលរដ្ឋ
  11. ផ្ដល់មធ្យោបាយថ្នាក់ក្រោមជាតិ ១០% នៃថវិកាជាតិ(ប្រមាណជា ៥០ម៉ឺនដុល្លារក្នុង១ឃុំ-សង្កាត់ ក្នុងមួយឆ្នាំ។
    លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានធ្វើវេទិកាសាធារណៈជាមួយអ្នកគាំទ្រគណបក្សនៅ ស្រុកឈូក ខេត្តកំពត នា ព្រឹកទី១៩ខែកុម្ភៈ ឆ្នាំ២០២៣ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img