27 C
Phnom Penh
Friday, December 20, 2024
- Advertisement -spot_img

រាជរដ្ឋាភិបាល​នឹង​ចែក​ដី​ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី​ពិត​ប្រាកដ​ទៅ​រស់​នៅ​តំបន់​ព្រំដែន​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

- Advertisement -spot_img

សម្តេច​ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ចូល​រួម​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន។ សម្តេច​បាន​ថ្លែង​ថា៖ ​ការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​សំណាក់​ប្រជាពលរដ្ឋ​សម្រាប់​មូលនិធិ​នេះ ជា​ការ​ចូលរួម​​​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ការពារ​ជាតិ​ពិត​ប្រាកដ​ពីសំណាក់​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រជាជាតិ​កម្ពុជា។ សម្តេចបាន​បន្ត​ថា៖ មូលនិធិ​នេះ​ក៏​អាច​បញ្ជាក់​បាន​ថា​តើ​អ្នក​ចោទ​ប្រកាន់​ថា​កម្ពុជា​កាត់​៤​ខេត្ត​ (រតនគិរី, ស្ទឹង​ត្រែង, មណ្ឌលគិរី, និង​ក្រចេះ) ឬ​ច្រើន​ជាង​នេះ​ទៅ​ឲ្យ​វៀតណាម​ ពួក​គេ​ចូល​លុយ​ដែរ​ឬ​ទេ។

សម្តេចបញ្ជាក់​ថា៖ «ប្រសិន​បើ​ពួក​គេ​ខ្លាច​បាត់​ដី​មែន វា​ជា​ពេល​វេលា​ល្អ​សម្រាប់​ការ​ចូល​រួម​របស់​ពួក​គេ​ដើម្បី​កសាង​ផ្លូវ​ថ្នល់ ​ការ​កសាង​សាលារៀន​ មន្ទីរពេទ្យ​ អណ្តូង​ទឹក។ល។​នៅ​តាម​ភូមិ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​នឹង​ចែក​ដី​ជូន​ប្រជាជន​ដែល​គ្មាន​ដី​ទៅ​រស់​នៅ​និង​តាំង​ទី​លំនៅ​ទីនោះ»។ «ការ​រំពឹង​ទុក​ប្រជាជន​ដែល​គ្មាន​ដី​និង​ទទួល​បាន​ដី​សម្រាប់​បង្ក​បង្កើន​ផល​ដែល​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទ្រទ្រង់​ជា​ផ្លូវ​ ទឹក​ ភ្លើង​ សាលារៀន ​មន្ទីរពេទ្យ។ល។ ជាង​នេះ​ទៅ​ទៀត​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ត្រូវ​បាន​ពង្រឹង​តាម​រយៈ​ប្រជាជន​ដែល​នៅ​តាម​ព្រំ​ដែន​ដែល​ជា​ព្រំដែន​រស់​ដែល​រឹងមាំ​ជាង​របង​បេតុង​ឬ​ដែក​ច្រើន​ជាន់​និង​ល្អ​ជាង​ការ​ពង្រាយ​កង​ទ័ព​និង​អាវុធ​ដើម្បី​ការពារ​ទៅ​ទៀត»។

នៅ​ពេល​សួរ​ថា​តើ​អ្នក​មិន​គាំទ្រ​ CLV-DTA អាច​នឹង​ចូលរួម​បរិច្ចាគ​សម្រាប់​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន ឬ​យ៉ាង​ណា​នោះ​ លោក​ យង់ ពៅ យល់​ថា​ វា​អាស្រ័យ​លើ​មនុស្ស​ពីរ​ប្រភេទ​ គឺ​អ្នក​ប្រឆាំង​ CLV-DTA ដោយ​មាន​រៀប​វារៈ​នយោបាយ និង​អ្នក​ដែល​ប្រឆាំង​តាម​គេ​តាម​ឯង​ដោយសារ​តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់​លាស់​អំពី​កិច្ច​សហប្រតិបត្តិការ​នេះ។

កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា​ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០២៣ មក រាជរដ្ឋាភិបាល​បាន​ចែក​ដី​សង្គមកិច្ច​ជូន​យោធិន នគរបាល​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​ក្រីក្រ​​ប្រមាណ ១,៤​លាន​ហិតា​ ដែល​មាន​​មនុស្ស​សរុប ៤៩​ម៉ឺន​គ្រួសារ និង​បាន​សង់​ផ្ទះ​ជូន​ពួក​គាត់​បាន​ប្រមាណ ៨២០០​ខ្នង។ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ពី​ផែនការ​ចែក​ដី​នៅ​តាម​ព្រំដែន​ CLV នោះ​ទេ។ យ៉ាងណា​ក៏ដោយ លោក​ធ្លាប់​បាន​លើក​ឡើង​ថា ពលរដ្ឋ​គឺជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img