27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

រថយន្តបែន បើកចុះភ្នំ ដងរ៉ែក ដាច់ហ្វ្រាំង ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យតៃកុងស្លាប់នៅនឹងកន្លែង

- Advertisement -spot_img

បុរស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើករថយន្ដបែន ដឹកដីចុះមកពីលើភ្នំដងរ៉ែក ដាច់ហ្វាំងក្រឡាប់ជាច្រើនត្រឡប់។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី ៣០ ខែមិថុនា ២០២២ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

មន្រ្ដីនគរបាលផែនចរសចរណ៍អធិការដ្ឋានស្រុកអន្លង់វែងបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលលេខ ១៣១ និង ១៣២ នៅភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បង្កឡើងដោយរថយន្តបែនដឹកដីបើកចុះពីលើភ្នំដាច់ហ្វាង ទៅ បុកបង្កានដៃក្រឡាប់ធ្លាក់ចុះក្រោម បណ្ដាលឱ្យបុរសអ្នកបើកបរឈ្មោះ យាន សុជាតិ អាយុ ៣៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ ឃុំស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាបស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img