31.9 C
Phnom Penh
Sunday, February 1, 2026
- Advertisement -spot_img

រថយន្តដឹកសត្វព្រៃមួយគ្រឿងនឹងអ្នកបើកបរម្នាក់ ត្រូវបានមន្ត្រីបរិស្ថានចាប់បញ្ជូនទៅតុលាការ

- Advertisement -spot_img

ខេត្តក្រចេះ ÷ មន្ត្រីនគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានធ្វើការចាប់ឃាត់រថយន្តលុចស៊ីស មួយគ្រឿងដឹកសត្វព្រៃ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកសាងសំណុំរឿងកញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកដឹកសត្វព្រៃ ខាងលើគឺធ្វើឡើងកាលពី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នៅចំណុច ជិតរង្វង់មូលព្រាបស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះសមត្ថកិច្ចសម្រេចនាំយករថយន្តដឹកសត្វព្រៃខាងលើនោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅរសៀលថ្ងៃទី២៨នេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាអ្នកបើកបរត្រូវបានគេស្គាល់ថាជាឈ្មួញដែលសកម្មនៅក្នុងការប្រកបរបររកស៊ីជួញដូរសត្វព្រៃ ជាយូរណាស់មកហើយ ដោយនៅពេលកើតហេតុឈ្មួញរូបនេះបានប្រើប្រាស់ រថយន្តម៉ាក់លុចស៊ីសពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AH 6553 ធ្វើសកម្មភាពដឹកជញ្ជូនសត្វព្រៃ រួមមានសត្វពង្រូល ពស់ និងសាច់សត្វឈ្លូស ចេញពីទីរួមស្រុកសំបូរ ក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែខណៈពេលដែលកំពុងតែបើកបរ ចេញពីស្រុកសំបូរមកកាន់ខេត្តក្រចេះក៏មានសេចក្តីរាយការណ៍ទៅសមត្ថកិច្ច ចេញអន្តរាគមន៍ចាប់ឃាត់បាន ភ្លាមៗនៅចំណុចទីតាំងខាងលើ។

ប្រតិបត្តិការនោះសមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកបើកបររថយន្តដឹកសត្វព្រៃ និងរឹបអូសរថយន្តរួមនិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទាំងយប់ ហើយនៅរសៀលថ្ងៃនេះ មន្ត្រីនគរបាលក៏បានប្រគល់ឲ្យទៅមន្ត្រីជំនឿរដ្ឋបាលព្រៃឈើជាអ្នកកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់វិធានកាតាមនិតិវិធីច្បាប់។

ប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ នេះថា អ្នកបើកបរអាចនឹងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកវត្ថុតាង ត្រូវបានមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តម្រូវឲ្យបង់ផាកពិន័យមួយគុណនិងបីនៃតម្លៃសាច់សត្វទាំងនោះ ។

ការជួញដូរសត្វពង្រូលនៅក្នុងប្រទេសកម្ពុជា គឺជាបទល្មើស ព្រហ្មទណ្ឌធ្ងន់ធ្ងរ ដោយសារសត្វប្រភេទនេះត្រូវបានចាត់ថ្នាក់ក្នុង “ក្រុមមានដោយកម្រ”។ យោងតាមច្បាប់ស្តីពីព្រៃឈើ (ឆ្នាំ២០០២) ការជួញដូរនេះត្រូវប្រឈមមុខនឹងទោសទណ្ឌដូច ខាងក្រោម៖
១. ទោសពន្ធនាគារ និងការផាកពិន័យយោងតាម មាត្រា ៩៦ នៃច្បាប់ស្តីពីព្រៃឈើ បទល្មើសប្រឆាំងនឹង សត្វព្រៃក្នុងក្រុមមានដោយកម្រ (ដូចជាសត្វពង្រូល) ត្រូវ ផ្តន្ទាទោសដូចខាងក្រោម៖ ទោសជាប់ពន្ធនាគារ៖ ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។
ការផាកពិន័យជាប្រាក់៖ ពី ១០ លាន ទៅ ១០០ លាន រៀល។
វត្ថុតាង៖ រាល់វត្ថុតាងទាំងអស់ (សត្វពង្រូល សាច់ ស្រកា ឬ មធ្យោបាយដឹកជញ្ជូន) ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។
២. ករណីសកម្មភាពដដែលៗ (បទល្មើសមិនរាងចាល)
ប្រសិនបើបុគ្គលនោះធ្លាប់ប្រព្រឹត្តកំហុសនេះពីមុនមក ហើយ នៅតែបន្តធ្វើទៀត ទោសនឹងត្រូវកើនឡើងទ្វេដង (យោងតាម មាត្រា ៩៧)។

ប្រភពMekong News សហការផ្សាយបន្តដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img