(ឡុងដ៍)៖ រដ្ឋមន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេស នឹងជួបជាមួយមេដឹកនាំសហជីពនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីបញ្ចប់រលកនៃកូដកម្ម ដែលបានរំខានដល់បណ្តាញផ្លូវដែក និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេស។
រដ្ឋមន្ត្រីសុខាភិបាល លោក Steve Barclay នឹងជួបពិភាក្សាជាមួយសហជីពថែទាំសុខភាព ខណៈដែលរដ្ឋមន្ត្រីផ្សេងទៀតនឹងជួបជាមួយសហជីពផ្លូវដែក ដែលបានធ្វើកូដកម្មអស់ជាច្រើនខែមកហើយ។
ចក្រភពអង់គ្លេសកំពុងឆ្លងកាត់រលកកូដកម្មដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយកម្មកររៀបចំអីវ៉ាន់ ព្រលានយន្តហោះ បុគ្គលិកព្រំដែនគ្រូបង្រៀនអ្នកបើកបរ និងបុគ្គលិកប្រៃសណីយ៍ស្ថិតក្នុងចំណោមអ្នក ដែលបាន ដើរចេញពីការងារដើម្បីទាមទារប្រាក់ ឈ្នួលខ្ពស់។
គិលានុបដ្ឋាយិកា និងបុគ្គលិករថយន្តសង្គ្រោះត្រូវបានជាប់គាំង នៅក្នុងការតវ៉ាជាមួយសេវាសុខភាពជាតិដែលផ្តល់មូលនិធិដោយរដ្ឋ ខណៈដែលពួកគេស្វែងរកការដំឡើងប្រាក់ខែ ដើម្បីរក្សាជីវភាពឲ្យនៅសមស្របនឹងការចំណាយដែលកំពុងកើនឡើង។ អតិផរណានៅចក្រភពអង់គ្លេសបានឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ៤១ឆ្នាំ គឺ ១១.១ ភាគរយ បើធៀបនឹងកាលពីចុងឆ្នាំមុន ដោយការកើនឡើងថ្លៃថាមពល និងអាហារ៕




ប្រភព US News and WORLD REPORT ប្រែសម្រួលដោយគីរីដងរែក




