26 C
Phnom Penh
Friday, March 21, 2025
- Advertisement -spot_img

រដ្ឋាភិបាលស៊ុយអែត ប្រឈមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប៉ុន្មានសប្ដាហ៍ក្រោយដាក់ពាក្យចូល NATO

- Advertisement -spot_img

(ស្ដុកខុល)៖ សមាជិកសភានៃប្រទេសស៊ុយអែត នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងធ្វើការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរដ្ឋមន្ត្រីយុត្តិធម៌ លោក ម័រហ្គិន ចូហាន់សុន (Morgan Johansson) ដែលអាចនឹងបង្កឱ្យមានវិបត្តិថ្មីមួយនៅក្នុងរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី ម៉ាកដាលេណា អាន់ឌឺសសុន (Magdalena Andersson) តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីស៊ុយអែតដាក់ពាក្យសុំចូល NATO ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

ការបោះឆ្នោតដកសេចក្ដីទុកចិត្តខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅឯសភាស៊ុយអែត នៅម៉ោង ១២៖០០នាទីថ្ងៃត្រង់ (ម៉ោងនៅស៊ុយអែត) ត្រូវបានរៀបចំ ឡើងដោយក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យស៊ុយអែត (Sweden Democrats) ដែលបានបន្ទោស រដ្ឋមន្ត្រីយុត្តិធម៌ លោក Morgan Johansson ពីបរាជ័យក្នុងការបញ្ឈប់ការកើនឡើងនៃអំពើហិង្សាប្រព្រឹត្តឡើងដោយក្រុមបងតូចធំនៅក្នុងប្រទេស។

ប៉ុន្តែ លោកស្រីនាយករដ្ឋមន្ត្រី Magdalena Andersson បានបញ្ជាក់ថា ការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងលោក Johansson នឹងជំរុញឱ្យលោកស្រី លាលែងចេញពីតំណែងដូចគ្នាដែរ ពីព្រោះថាការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាល ធ្វើឡើងជាសមូហភាព។ ដូច្នេះការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំង លោក Johansson ពាក់ព័ន្ធនឹងគោលនយោបាយណាមួយ មានន័យស្មើប្រឆាំងនឹងរដ្ឋាភិបាលទាំងមូល។


ប្រភព France 24 ប្រែសម្រួលដោយ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img