27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

រដ្ឋមន្រ្តីសុខាភិបាលនិងរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លាលែងពីតំណែង ដើម្បីប្រឆាំងការដឹកនាំរបស់នាយករដ្ឋមន្រ្តី បូរីស ចនសុន

- Advertisement -spot_img

(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានដាក់ពាក្យលាលែងពីតំណែង ដើម្បីប្រឆាំងនឹងការដឹកនាំរបស់ នាយករដ្ឋមន្រ្តី លោក បូរីស ចនសុន (Boris Johnson) ដែលបានប្រឈមមុខនឹងរឿងអាស្រួវជាច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

ក្នុងការប្រកាសលែងពីតំណែង លោក ចាវីដ បានលើកហេតុផលថា លោកអាចបន្តបម្រើការងារ ក្នុងរដ្ឋាភិបាលបច្ចុប្បន្នឡើយ ហើយលោកបានសន្និដ្ឋានថា គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាច លែងមានប្រជាប្រិយភាពតទៅទៀត ហើយក៏លែងមានសមត្ថភាព ក្នុងការបម្រើផលប្រយោជន៍ជាតិផងដែរ។ លោក ចាវីដ បានសង្កត់ធ្ងន់ថា ស្ថានភាពសព្វថ្ងៃ នឹងមិនផ្លាស់ប្តូរទេ នៅក្រោមការដឹកនាំរបស់លោក ចនសុន។

ចំណែកលោក ស៊ូណាក់ វិញបានលើកឡើងយ៉ាងដូច្នេះថា «សាធារណជនមានសិទ្ធិ ក្នុងការរំពឹងឱ្យរដ្ឋាភិបាលប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវ, ប្រកបដោយសមត្ថភាព និងប្រកាន់ខ្ជាប់នូវភាពប្រាកដប្រជា។ ខ្ញុំទទួលស្គាល់ថា នេះអាចជាតំណែងរដ្ឋមន្រ្តីចុងក្រោយ ដែលខ្ញុំបានកាន់ ប៉ុន្តែខ្ញុំជឿថា ស្តង់ដាទាំងនេះស័ក្តិសមនឹងតស៊ូសម្រេចឱ្យបាន ដែលហេតុនេះហើយទើបខ្ញុំលាលែងពីតំណែង»។

គួរបញ្ជាក់ថា រឿងអាស្រូវបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ បានតាមយាយីលោក ចនសុន ផ្ទាល់ ក៏ដូចជារដ្ឋាភិបាលរបស់លោក ដែលជាហេតុបង្កឱ្យមានភាពស្រពិចស្រពិល ចំពោះអនាគតរបស់គណបក្សអភិរក្សនិយម សម្រាប់ការបោះឆ្នោតសកលនាឆ្នាំ២០២៤។ ដោយឡែក លោក ស្ទីវ បាក្លេ (Steve Barclay) ត្រូវបានតែងតាំង ជារដ្ឋមន្រ្តីសុខាភិបាលថ្មី ខណៈលោក ណាឌីម ហ្សាហាវី (Nadhim Zahawi) ត្រូវបានតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មី៕

ប្រភព Xinhua news ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img