សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រាហារចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖

- ចាប់ពីវេលាម៉ោង ៧:៣១នាទី ដល់ ៨:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
Please be informed of the situation along the Cambodia–Thailand border, where Thai military forces have continued their armed aggression in Cambodian sovereign territory, in the 5th Military Region, in Banteay Meanchey Province, on December 27, 2025:
- From 7:31am to 8:00am, the Thai military deployed F-16 fighter jets, dropping 16 bombs, deep into Cambodian sovereign territory in Banteay Meanchey province.
The Cambodian forces continue to monitor the situation closely, and stand strong, brave and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.
✍🏻It is advised that fellow citizens follow information from official sources, cooperate and comply with the instructions of all local authorities.
Further detailed information will be provided later as the situation develops.
ប្រភព ក្រសួងការពារជាតិ




