សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅកាន់សមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ។
ការបាញ់បង្ហោះនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយ Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ Kim Jong Un ថា រាល់សកម្មភាពបាញ់ទម្លាក់មីស៊ីលសាកល្បងណាមួយរបស់កូរ៉េខាងជើងនឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាម។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលគេស្គាល់ថាជាសមយុទ្ធ “Freedom Shield” ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
ប្រទេសកូរ៉េខាងជើងបានកំណត់ពេលវេលានៃការបាញ់មីស៊ីលរបស់ខ្លួន ដើម្បីប្រឆាំងនឹងសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាការប៉ុនប៉ងបង្ខិតបង្ខំសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឱ្យផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេ” ។ .



ប្រភព Nikkei Asia ប្រែសម្រួលដោយគិរីដងរែក




