24.1 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

យុវជនម្នាក់ដែលគ្រួសារអះអាងថាមានជំងឺបាក់ទឹកចិត្ត បានយកកាំភ្លើងបាញ់សម្លាប់ខ្លួននៅក្រុងសៀមរាប

- Advertisement -spot_img

សៀមរាប៖ យុវជនម្នាក់ដែលក្រុមគ្រួសារអះអាងថា មានជំងឺបាក់ទឹកចិត្ត បានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង កាលពីវេលាម៉ោង ២០ និង ៥០នាទី ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ នៅក្នុងប៊ូទិច គ្រីសណាវីឡា ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិត នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ។

របាយការណ៍បង្ហាញថា នៅវេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី ២០មករា២០២២ ជនរងគ្រោះ កំពុងហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា លុះរហូតដល់វេលាម៉ោងកើតហេតុស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ភេទប្រុស មិនស្គាល់ត្រកូល ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ដែលបានទុកនៅលើកៅអីអង្គុយនៅក្បែជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ ភ្លាមនោះជនរងគ្រោះ បានយកកាំភ្លើងខ្លី អាមេបញ្ចូលគ្រាប់ បាញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។

របាយការណ៍បន្តថា តាមការបំភ្លឺ របស់ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បាន ប្រាប់ថា នៅកំលុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការប្លែកៗនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លាប់ខ្លួនពីរដងមកហើយ ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថ្ងៃ ។

ឆ្លងតាមការបំភ្លឺរបស់ក្រុមគ្រួសារ និងការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនប្រាកដមែន ៕
អត្ថបទ និងរូបភាពដោយ Kiridangrek

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img