រះវិហារកាតូលិកនៅកម្ពុជាប្រារព្ធពិធីបំបួសយុវជនជនជាតិព្នងដំបូងគេជាសង្ឃកាតូលិក។ ដូចដែល Fides បានអោយដឹង ជាមួយនឹងក្បួនដង្ហែដែលអមទៅដោយតន្ត្រី ភ្លេង និងរបាំប្រពៃណីជនជាតិព្នង ប្រជាជនបានអមដំណើរយុវជនទៅកាន់ព្រះវិហារ ដើម្បី “ផ្តល់អំណោយរបស់ជនជាតិព្នងដល់ព្រះ” ។
លោក ប្រាក់ ប៊ុនហុង ដែលបានបំបួសជាព្រះសង្ឃថ្មី បាននិយាយថា ៖ «ក្នុងនាមជាព្រះសង្ឃមានតួនាទីបម្រើ ថ្វាយជីវិត ដល់ព្រះសម្រាប់អ្នកកាន់សាសនាកាតូលិក»។ នៅក្នុងពិធីបូជាសាសនាដ៏បរិសុទ្ធ លោកអាចារ្យ Olivier Schmitthaeusler ព្រះសហគមន៍កាតូលិកនៃទីក្រុងភ្នំពេញ បាននិយាយដោយសេចក្តីរីករាយថា៖ «ការប្រកាសដំណឹងល្អនៅតំបន់ដាច់ស្រយាលកំពុងតែកើតមានឡើង»។
ពិធីបួសបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា នៅព្រះវិហារ St. John the Baptist ក្នុងសហគមន៍ប៊ូស្រា ក្នុងខេត្តមណ្ឌលគិរី ដែលមានទីតាំងនៅភាគឦសាននៃប្រទេសកម្ពុជា ចម្ងាយជាង ៥០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តំបន់នេះមានជនជាតិភាគតិចព្នងភាគច្រើនរស់នៅ។ លោក ប្រាក់ ប៊ុន ហុង ដែលជាព្រះសង្ឃទើបបានបំបួសថ្មីដែលបានកើតក្នុងសហគមន៍នេះ ប្រកាសថា៖ «ព្រះទ្រង់ត្រាស់ហៅខ្ញុំ ហើយជ្រើសរើសខ្ញុំក្នុងឲ្យបម្រើទ្រង់ និងសហគមន៍។ ឥឡូវនេះទ្រង់បានប្រទានពរដល់ខ្ញុំតាមរយៈលោកអាចារ្យ ឲ្យខ្ញុំមានកម្លាំងបម្រើព្រះវិហារនាពេលអនាគត” ។
ក្នុងធម្មទេសនារបស់គាត់ ប៊ីស្សព Schmitthaeusler បាននិយាយថា៖ «ក្នុងនាមជា St. Peter និង St. Paul ដែលជាគំរូសម្រាប់យើង សូមឲ្យព្រះវិញ្ញាណដឹកនាំយើងឲ្យផ្សាយដំណឹងល្អ(gospel)៖ ដើម្បីធ្វើតាមបំណងរបស់ព្រះ ដើម្បីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដោយដើរតាមជំនឿឆ្ពោះទៅរកគោលដៅរបស់យើង លើសពីនេះទៅទៀត លោកអាចារ្យបាននិយាយថា «លោកសង្ឃមានការទទួលខុសត្រូវខ្ពស់ ជីវិតទាំងមូលរបស់គាត់ត្រូវបានបូជាជូនព្រះយេស៊ូវគ្រីស្ទផ្ទាល់។ គាត់ចូលរួមក្នុងជីវិតរបស់ព្រះយេស៊ូ ហើយក្លាយជាព្រះសង្ឃពេញមួយជីវិត»។
ពិធីនេះមានការអញ្ជើញចូលរួមពីព្រះសង្ឃចំនួន ៥២នាក់ មកពីភូមិភាគទាំង៣ ហើយក្នុងឱកាសនោះ លោកអាចារ្យបានស្នើលោកសង្ឃទាំងអស់ «លើកទឹកចិត្ត ស្វាគមន៍ និងធ្វើជាគំរូដល់លោកសង្ឃថ្មី រស់នៅក្នុងភាតរភាពជាក្រុមគ្រួសារ ក្នុងព្រះយេស៊ូវគ្រីស្ទ និងរួបរួមគ្នាជាមួយនឹងព្រះ”។
អាចារ្យOlivier Schmitthaeusler បានរំលឹកពីលក្ខណៈនៃជីវិតលោកសង្ឃ៖ ជាផ្នែកមួយនៃក្រុមគ្រួសារព្រះ ស្តាប់ហើយប្រកាសដំណឹងល្អ មានជីវិតនៃការអធិស្ឋាន ពិធីបុណ្យសាសនា ជាពិសេសពិធីបុណ្យ Eucharist ហើយចុងក្រោយ លះបង់ជីវិតទាំងអស់ ក្នុងនាមព្រះយេស៊ូវគ្រីស្ទ។ លោកអាចារ្យសូមថ្លែងអំណរគុណលោក ប្រាក់ ប៊ុនហុង សម្រាប់ការចូលរួមដោយក្តីស្រលាញ់ ហើយក៏បានថ្លែងអំណរគុណដល់គ្រួសារកាតូលិកដ៏អស្ចារ្យនៃប្រទេសកម្ពុជា ដោយបានប្រកាសថា នៅខែកញ្ញា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកភ្នំពេញនឹងស្វាគមន៍lលោកអាចារ្យថ្មីចំនួនបីនាក់មកពី Saint John Mary Vianney Major Seminary ។
ព្រះតេជគុណ ប៊ុន ហុង ប្រាក់ ដែលផ្តល់ប្រឹក្សាក្នុងនាមជាគ្រូគង្វាលនៅក្នុងស្រុកទាំងបីនៃប្រទេសកម្ពុជា បានប្រកាសថា៖ «ខ្ញុំចង់ចែករំលែកដំណឹងល្អដល់មនុស្សជុំវិញខ្លួន ដើម្បីធ្វើឲ្យព្រះយេស៊ូវ និងសេចក្តីស្រឡាញ់របស់ព្រះចំពោះសត្វលោកស្គាល់កាន់តែច្បាស់»។ សហគមន៍ St. John the Baptist នៅប៊ូស្រា បានចាប់ផ្តើមជាមួយនឹងគ្រួសារជនជាតិព្នងចំនួន១៥ នាក់ដែលបានជ្រើសរើសសាសនាកាតូលិកនៅពេលដែលពួកគេបានភៀសខ្លួនទៅប្រទេសវៀតណាមក្នុងអំឡុងសង្គ្រាមស៊ីវិលរបស់កម្ពុជា។ នៅទីនោះ ពួកគេបានប្តូរមកកាន់សាសនាកាតូលិក ហើយបានធ្វើពិធីបំបួលចូលដោយលឲឪពុក Jean Moriceau, MEP ។
ក្រោយមកពួកគេបានត្រឡប់មកកម្ពុជាវិញជាមួយ១០គ្រួសារដែលតាំងទីលំនៅនៅប៊ូស្រា និង៥នាក់ទៀតនៅដាក់ដាំ។ នៅឆ្នាំ១៩៩៦ អ្នកស្ម័គ្រចិត្តជនជាតិបារាំងវ័យក្មេងម្នាក់ឈ្មោះ Vincent Sénéchal បានមកទីក្រុងប៊ូស្រា ហើយបានដឹងថាមានអ្នកកាន់សាសនាកាតូលិក។ នៅពេលនោះ សហគមន៍ត្រូវការលោកសង្ឃ សម្រាប់ផ្តល់ប្រឹក្សា និងធ្វើពិធីបូជានានា។ សព្វថ្ងៃនេះ ព្រះសហគមន៍កាតូលិកប៊ូស្រា មានអ្នកកាន់សាសនាកាតូលិកជាង៣០០ នាក់ ដែលភាគច្រើនជាកសិករ។
នៅក្នុងព្រះសហគមន៍កាតូលិកនេះ យុវនារីម្នាក់ក៏បានទៅបួសជាដូនជីនៅក្នុងក្រុមជំនុំនៃសេចក្តីស្រឡាញ់ នៅវិហារមួយនៅភូមិភាគក្នុងខេត្តកំពង់ចាម។ សហគមន៍កាតូលិកដំបូងគេនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៥៥៥ ដោយអ្នកផ្សព្វផ្សាយសាសនាជនជាតិព័រទុយហ្គាល់។ ក្នុងរបប ប៉ុល ពត ឆ្នាំ១៩៧៥-១៩៧៩ សហគមន៍នេះត្រូវបានបំផ្លាញទាំងស្រុង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។
អាចារ្យ បូជាចារ្យ បព្វជិត គ្រឹស្តសាសនា និងកាតូលិកមួយចំនួនធំត្រូវបានសម្លាប់ ហើយអ្នកផ្សព្វផ្សាយសាសនាបរទេសទាំងអស់ត្រូវបានបណ្តេញចេញពីប្រទេស។ បន្ទាប់ពីសង្គ្រាម សាសនាកាតូឡិកបានចាប់ផ្តើមឡើងវិញ។
ក្នុងឆ្នាំ ២០០១ យុវជនខ្មែរបួននាក់ត្រូវបានតែងតាំងជាសង្ឃជាលើកដំបូងនៅកម្ពុជា។ បច្ចុប្បន្ននេះ ព្រះវិហារកម្ពុជាមានអ្នកកាន់សាសនាកាតូលិកប្រមាណ ២ម៉ឺននាក់ បូជាចារ្យខ្មែរ ១០នាក់ និងដូនជីខ្មែរប្រមាណ ១០នាក់។






ដោយគីរីដងរែក