30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

យន្តហោះ២គ្រឿង បុកគ្នាលើអាកាស ផ្តាច់ជីវិតមនុស្ស៤នាក់ នៅរដ្ឋណេវ៉ាដានៃសហរដ្ឋអាមេរិក

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មនុស្ស៤នាក់បានបាត់បង់ជីវិត ក្រោយយន្តហោះខ្នាតតូច២គ្រឿង បានបុកគ្នាលើផ្ទៃអាកាស នៅព្រលានយន្តហោះ ឡាស់វេហ្កាស់ខាងជើង (North Las Vegas Airport) ដែលស្ថិតក្នុងរដ្ឋណេវ៉ាដា (Nevada) នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។

នាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុងឡាស់វេហ្កាស់ខាងជើង បានប្រកាសតាមប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «មនុស្សចំនួន៤នាក់ ត្រូវរាយការណ៍ថាបានស្លាប់ ខណៈឧបទ្ទវហេតុនោះ កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត»។ អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនអាមេរិក ក៏បានឱ្យដឹងដែរថា ខ្លួនកំពុងស៉ើបអង្កេតលើសោកនាដកម្មខាងលើ ដែលពាក់ព័ន្ធជាមួយយន្តហោះធុន Piper PA-46 មួយគ្រឿង និងយន្តហោះធុន Cessna 172N មួយគ្រឿងទៀត ដែលសុទ្ធតែជាយន្តហោះខ្នាតតូចដូចគ្នា។

គួរបញ្ជាក់ថា បើតាមព័ត៌មានបឋម យន្តហោះ១គ្រឿងៗ មានមនុស្សជិះចំនួន២នាក់ដូចគ្នា ហើយក្រោយពេលបុកគ្នា យន្តហោះ Piper PA-46 បានធ្លាក់ទៅលើទីវាលមួយ ក្បែរផ្លូវចុះចតនិងហោះឡើង នៃព្រលានយន្តហោះ ឡាស់វេហ្កាស់ខាងជើង ខណៈយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងស្រះមួយកន្លែង៕

ប្រភព Xinhua ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img