30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

យន្ដហោះចម្បាំងអាមេរិក និងជប៉ុន ហោះល្បាតរួមគ្នា ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល

- Advertisement -spot_img

(តូក្យូ)៖ យោធាអាមេរិក និងកងកម្លាំងស្វ័យការពារជាតិជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាយន្ដហោះចម្បាំងរបស់ពួកគេចំនួន ៨គ្រឿង បានហោះល្បាតរួមគ្នា លើតំបន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងធ្លាក់ចូលក្នុងដែនទឹកដែលខណ្ឌចែកជប៉ុន និងតំបន់ឧបទ្វីប កូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន យោធាអាមេរិកបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ការធ្វើសមយុទ្ធនេះគឺបង្ហាញពីសមត្ថភាពកំញើញ និងទប់ស្កាត់ ការគំរាមកំហែងនៅក្នុងតំបន់»។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃពុធសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។

បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់ តំបន់សមុទ្រជប៉ុន ហើយក្នុងចំណោមមីស៊ីលទាំង៣គ្រាប់នេះ មានមួយគ្រាប់ត្រូវបានគេសង្ស័យថាជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img