26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់ ចូលរួមដេញថ្លៃម្ចាស់ផ្ទះ World Cup 2030

- Advertisement -spot_img

ប្រទេសម៉ារ៉ុកកាលពីថ្ងៃអង្គារបានចូលរួមការដេញថ្លៃរួមគ្នាជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (FIFA World Cup 2030)។

ព្រះមហាក្សត្រ Mohammed VI របស់ប្រទេសម៉ារ៉ុក បានមានព្រះបន្ទូលនៅក្នុងព្រះរាជសារមួយថា « ខ្ញុំចង់ប្រកាសថាព្រះរាជាណាចក្រម៉ារ៉ុកបានសម្រេចចិត្តរួមគ្នាជាមួយ អេ ស្ប៉ាញ និងព័រទុយហ្គាល់ ដើម្បីបង្ហាញចេតនាក្នុងការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០»។

ព្រះអង្គមានព្រះបន្ទូលបន្ថែមថា« ការដេញថ្លៃរួមគ្នានេះ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់នឹងនាំមកនូវទ្វីបអាហ្វ្រិកជាមួយអឺរ៉ុបភាគខាងជើង និងខាងត្បូងនៃតំបន់មេឌីទរ៉ាណេក៏ដូចជាពិភពអាហ្វ្រិកអារ៉ាប់ និងអឺរ៉ុប-មេឌីទែរ៉ាណេ។ វានឹង នាំមកនូវអ្វីដែលល្អបំផុតនៅក្នុងយើងទាំងអស់គ្នា–ជាក់ស្ដែងការរួមបញ្ចូលគ្នានៃទេពកោសល្យភាពច្នៃប្រឌិតបទពិសោធន៍ និង មធ្យោបាយ »។

ព្រះរាជសារនេះត្រូវបានអានដោយលោក Chakib Benmoussa រដ្ឋមន្ត្រីអប់រំនិងកីឡារបស់ប្រទេសម៉ារ៉ុកនៅក្នុងរដ្ឋធានី Kigali របស់ ប្រទេស Rwanda ជាកន្លែងដែល FIFA កំពុងធ្វើសមាជលើកទី ៧៣ របស់ខ្លួន។

ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកបានធ្វើឲ្យអាជ្ញាធរកីឡាបាល់ទាត់ភ្ញាក់ផ្អើលជាមួយ នឹងការបង្ហាញទម្រង់លេងដ៏សំខាន់របស់ពួកគេ នៅក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ ខណៈពួកគេគឺជាក្រុមអាហ្វ្រិក និងអារ៉ាប់ដំបូងគេ ដែលបានឈានដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតអន្តរជាតិ។

ម៉ារ៉ុកបានចាញ់បារាំង ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រទេសកាតាឆ្នាំ ២០២២ មុនពេលក្រូអាតបានយកឈ្នះក្រុមនេះ ២-១ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។

គួររំលឹកថាកាលពីខែតុលាអ៊ុយក្រែនដំបូងឡើយបានចូលរួមការដេញថ្លៃជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ ប៉ុន្តែតួនាទីរបស់ប្រទេស ដែល ហែកហួរដោយសង្គ្រាមគឺមិនច្បាស់លាស់បន្ទាប់ពីការប្រកាសរបស់ម៉ារ៉ុកនេះ។

ប្រទេសអេស្ប៉ាញធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតWorld Cup ឆ្នាំ១៩៨២។ ស្របពេលនោះព័រទុយហ្គាល់ជាម្ចាស់ផ្ទះពានបាល់ទាត់ទ្វីប អឺរ៉ុបឆ្នាំ២០០៤ (UEFA EURO 2004)។

ជាមួយគ្នាផង ដែរអាហ្សង់ទីន អ៊ុយរូហ្គាយ ប៉ារ៉ា ហ្គាយ និងឈីលីក៏បានដាក់ដេញថ្លៃរួមគ្នាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០នេះផងដែរ៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img