30.5 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

មេ CIA ទៅ អ៊ុយក្រែន យ៉ាងសម្ងាត់ជួបលោក Zelensky

- Advertisement -spot_img

កាសែតអាមេរិក Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធាន CIA លោក William Burns កាលពីពេលថ្មីៗនេះបានធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងកៀវ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។

ក្នុងកិច្ចប្រជុំនោះ លោក Burns បានទទួលស្គាល់ថា ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននឹងកាន់តែពិបាក ដោយសារតែគណបក្សសាធារណរដ្ឋគ្រប់គ្រងសភាតំណាងរាស្រ្ត ហើយសមាជិកសភាភាគច្រើនពេញចិត្តក្នុងការកាត់បន្ថយជំនួយសម្រាប់អ៊ុយក្រែន ។

ទោះយ៉ាងណា ក្រោយកិច្ចប្រជុំនោះហើយ ទាំងលោក Zelensky និងជំនួយការរបស់គាត់ពេញចិត្តរាល់ជំនួយ ក៏ដូចជាការគាំទ្រនាពេលកន្លងមកពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ហើយរដ្ឋាភិបាលទីក្រុងកៀវក៏រំពឹងដែរថា អាមេរិកនឹងនៅតែបន្តអនុម័តកញ្ចប់ជំនួយបន្ថែមទៀតក្នុងតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះកើតឡើង ស្របពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជិត ១ ឆ្នាំហើយ ខណៈរដ្ឋាភិបាលទីក្រុងកៀវក៏បន្តការអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនរថក្រោះប្រយុទ្ធទំនើបៗ ក៏ដូចជាអាវុធធុនធ្ងន់ផ្សេងទៀតដល់អ៊ុយក្រែនផងដែរ ៕

ប្រភព NY Times ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img