25.9 C
Phnom Penh
Wednesday, June 17, 2026
- Advertisement -spot_img

មេទ័ពដែលអាមេរិកដាក់ទណ្ឌកម្ម ជាប់ជារដ្ឋមន្រ្តីការពារជាតិប្រទេសចិន

- Advertisement -spot_img

នៅថ្ងៃអាទិត្យនេះ ប្រទេសចិនបានជ្រើសតាំងលោក លី សាងហ្វូ (Li Shangfu) ជាមេទ័ពម្នាក់ដែលរងការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិថ្មីរបស់ចិន។

ការតែងតាំងរបស់លោក លី ត្រូវបានអនុម័តនាថ្ងៃអាទិត្យនេះ បន្ទាប់ពីសភាតំណាងប្រជាជនចិន បានបោះឆ្នោតក្នុងសំឡេងលើសលប់គាំទ្រ ការតែងតាំងរូបលោក ដោយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) សម្រាប់គណៈរដ្ឋមន្រ្តីថ្មីនៃប្រទេសចិន។ លោក លី សាងហ្វូ បានស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក ចាប់តាំងពីឆ្នាំ២០១៨មក ជុំវិញការទិញយន្តហោះចម្បាំង និងគ្រឿងបរិក្ខារយោធាពី ក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៉ី Rosoboronexport។

គួរបញ្ជាក់ថា ក្នុងគណៈរដ្ឋមន្រ្តីចិនថ្មី អ្នកដែលនៅរក្សាមុខតំណែងដដែល រួមមានដូចជា លោក ចិន យីស៉ីន (Chen Yixin) រដ្ឋមន្រ្តីក្រសួងសន្តិសុខរដ្ឋ, លោក វ៉ាង សៀវហុង (Wang Xiaohong) រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ, លោក ឈីន កាង (Qin Gang) រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី ហឺ ឡុង (He Rong) រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img