ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៩នាក់ជាមុខសញ្ញាលួច ,ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ដែលសង្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ នេះបេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ។
ដោយមានសកម្មភាពប្រព្រឹត្តល្មើស ឆក់ លួច ធាក់ វាយ ប្លន់យកម៉ូតូ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ តាមចាប់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលជនសង្ស័យចេញទៅផឹកសុីក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបន្ថែមមួយសម្បុក ចំនួន៥នាក់ទៀត ដែលសង្ងំលាក់ខ្លួននៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង ។
ក្រោយពីស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យទាំង ៩នាក់នាំយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅផ្នែកជំនាញខណ្ឌកំបូល ៕



ដោយគីរីដងរែក




