27.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

មហាសេដ្ឋី Elon Musk បាត់បង់តំណែងមានទ្រព្យសម្បត្តិដ៏ច្រើនបំផុត

- Advertisement -spot_img

បានបង្កើតប្រវត្តិសាស្ត្រដ៏អាក្រក់មួយសម្រាប់ខ្លួនលោកផ្ទាល់ក្នុងកំណត់ត្រា ពិភពលោក Guinness ដោយសារតែ មួយរយៈនេះទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះជាខ្លាំង មិនធ្លាប់មាន ។

បើតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានខាតបង់លុយប្រមាណ ១៦៥ ពាន់លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ។ ប៉ុន្តែប្រភពផ្សេងៗទៀតប៉ាន់ប្រមាណថា ទ្រព្យសម្បតិ្តផ្ទាល់ខ្លួនលោក គឺអាចបាត់បង់ដល់ ២០០ ពាន់លានដុល្លារឯណោះ ។

ការបាត់បងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបណ្តាលមកពីក្រុមហ៊ុនឡាន Tesla របស់លោក បានធ្លាក់ចុះភាគហ៊ុន យ៉ាងសន្ធប់រហូតដល់ ៦៥ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការប្រកាសទិញ Twitter ដែលមានតម្លៃ ៤៤ ពាន់លានដុល្លារ ក៏កាន់តែធ្វើឲ្យភាគហ៊ុន Tesla ច្របូកច្របល់ កាន់តែខ្លាំងផងដែរ ។

កត្តានេះហើយបានទាញ Elon Musk ឲ្យធ្លាក់ចេញពីតំណែងជាមហាសេដ្ឋីមានជាងគេបំផុតលើសកលលោក ដែលបើកផ្លូវឲ្យមហាសេដ្ឋីបារាំងលោក Bernard Arnault ប្រធានក្រុមហ៊ុន LV អង្គុយលើកៅអីជំនួសវិញ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណជាង ១៩០ ពាន់លានដុល្លារ ៕

ប្រភព The Guardian ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img