មន្ទីរពេទ្យ Al-Shifa នៅភាគខាងជើង Gaza គឺស្ថិតនៅលើគែមនៃ “គ្រោះមហន្តរាយពិតប្រាកដ” ដោយប្រេងឥន្ធនៈរបស់វាអាចនឹងអស់ក្នុងរយៈពេល 48 ម៉ោងបន្ទាប់ នេះបើយោងតាមនាយករបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយAlJazeeraលោកវេជ្ជបណ្ឌិតMohammadAbuSalmiyaបាននិយាយថាមន្ទីរពេទ្យមិនទាន់ទទួលបានជំនួយណាមួយពីអង្គការសហប្រជាជាតិនៅឡើយ ចំពេលមានការបិទផ្លូវរបស់អ៊ីស្រាអែលទាំងស្រុងលើតំបន់ហ្គាហ្សា។
យោងតាមរបាយការណ៍មន្ទីរពេទ្យAlShifaមានអ្នករបួសច្រើនជាងគេក៏ដូចជាបុគ្គលិកពេទ្យនៅក្នុងតំបន់GazaStripទាំងមូលជាមួយនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីដោយអ៊ីស្រាអែល វាកំពុងដំណើរការដោយប្រើប្រាស់ម៉ាស៊ីនភ្លើងដែលប្រើប្រាស់ប្រេងឥន្ធនៈ។
មុនពេលព្រឹកព្រលឹមថ្ងៃច័ន្ទជុំវិញមន្ទីរពេទ្យក៏ដូចជាកន្លែងព្យាបាលនៅហ្គាហ្សាពីរផ្សេងទៀតបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលដែលបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជននៅខាងក្នុងកន្លែងនោះមុននេះអ៊ីស្រាអែលក៏បានបញ្ជាឱ្យមន្ទីរពេទ្យជម្លៀសចេញមុនពេលការឈ្លានពានដីដែលអាចកើតមាន។




ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




