28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

មន្ត្រីអ៊ុយក្រែននិយាយថាការបាញ់ផ្លោងរបស់រុស្ស៊ីបានសម្លាប់មនុស្ស ២ នាក់នៅក្រុងKherson

- Advertisement -spot_img

មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Kherson ភាគខាងត្បូង បន្ទាប់ពីមានការបាញ់ផ្លោងរបស់រុស្សីពេញមួយយប់។

នៅក្នុងការបង្ហោះ Telegram លោក Oleksandr Prokudin ប្រធានរដ្ឋបាលយោធាតំបន់ Kherson បាននិយាយថា បុរសពីរនាក់អាយុ 29 និង 41 ឆ្នាំបានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅលើអន្តេវាសិកដ្ឋានមួយ។

គាត់បាននិយាយថា “យប់ដ៏គួរឱ្យភ័យខ្លាចសម្រាប់ទីក្រុង Kherson” ហើយបានបន្តទៀតថាលោកបានបន្ថែមថាក្នុងចំណោមអ្នករង របួសមានស្ត្រី ៣ នាក់ និងបុរស ២នាក់។

លោក Roman Mrochko ប្រធានរដ្ឋបាលយោធាទីក្រុង Kherson បាននិយាយថា អគារផ្ទះល្វែង និងរថយន្តត្រូវបានខូចខាត បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទៅលើតំបន់លំនៅដ្ឋាន។

របាយការណ៍នៃការបាញ់ផ្លោងនៅ Kherson កើតឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យមនុស្សប្រាំពីរនាក់រងរបួសនៅក្នុងទីក្រុង Kyiv និងពីរនាក់ផ្សេងទៀតនៅក្នុងទីក្រុង Kharkiv ភាគឦសាន។

ប្រភពរូបភាពចេញពី CNN
ប្រភពរូបភាពចេញពី CNN
ប្រភពរូបភាពចេញពី CNN
ប្រភពរូបភាពចេញពី CNN

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img