31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

មន្ត្រីកំពូលៗដើរចេញពីកិច្ចប្រជុំ G20 នៅពេលប្រតិភូរុស្ស៊ី ឡើងថ្លែង

- Advertisement -spot_img

មន្ត្រីហិរញ្ញវត្ថុកំពូលៗមកពីសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស បានដើរចេញពីកិច្ចប្រជុំ G20 ដើម្បីតវ៉ាចំពោះការលុកលុយជាបន្តរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស Rishi Sunak បាននិយាយកាលពីថ្ងៃពុធទី២០ខែមេសាថា មន្ត្រីអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាបានចាកចេញពីកិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលដែលប្រតិភូរុស្ស៊ី ឡើងថ្លែង។

លោក Sunak បានសរសេរនៅលើ Twitter ថា “យើងរួបរួមគ្នាថ្កោលទោស ចំពោះសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនហើយនឹងជំរុញឲ្យមានការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី”។

មន្ត្រីអ៊ុយក្រែនដែលចូលរួមក្នុងកិច្ចប្រជុំ ក៏បានដើរចេញផងដែរ។ឧបទ្ទវហេតុនេះកើតឡើង ចំពេលកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ និងកិច្ចប្រជុំនិទាឃរដូវរបស់ធនាគារពិភពលោក ដែលក្នុងនោះប្រមុខផ្នែកហិរញ្ញវត្ថុ បានប្រមូលផ្តុំគ្នាដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតរបស់ពិភពលោក។

ចំណែក សហរដ្ឋអាមេរិកបាននិយាយនៅដើមសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen នឹងព្យាយាមចៀសវាងការទាក់ទងជាមួយមន្ត្រីរុស្ស៊ី ដែលមានគម្រោងចូលរួមព្រឹត្តិការណ៍ G20 ស្ទើរតែទាំងអស់៕

ប្រភព AlJazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img