30.5 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

មនុស្ស១១នាក់ ត្រូវឆេះស្លាប់ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅប្រទេសថៃ

- Advertisement -spot_img

(បាងកក)៖ នៅថ្ងៃចន្ទនេះ ប៉ូលិសបាននិយាយថា មនុស្ស ១១នាក់ដែលក្នុងនោះរួមមានទាំងកុមារពីរនាក់ ត្រូវឆេះស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអ្នកដំណើរនៅភាគកណ្តាលប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក យីងយស ប៉ុលដេច (Yingyos Poldej) បាននិយាយថា រថយន្តដែលដឹកមនុស្ស១២នាក់បានធ្វើដំណើរពីភាគឦសាន ខេត្តអាំណាត់ ឆារ៉ឺន (Amnat Charoen) ឆ្ពោះទៅកាន់ទីក្រុងបាងកក ដោយបើកចេញពីផ្លូវហាយវេក្នុងខេត្តណាខុន រាជសីម៉ា (Nakhon Ratchasima) កាលយប់ថ្ងៃសៅរ៍ចុងសប្តាហ៍។ មានតែបុរសម្នាក់ប៉ុណ្ណោះដែលអាចឡើងតាមបង្អួចរថយន្តចេញមកក្រៅបានប៉ុន្តែអ្នកដំណើរផ្សេងទៀត ត្រូវជាប់ក្នុងរថយន្តហើយស្លាប់ក្នុងអណ្តាតភ្លើង។

ជនរងគ្រោះដែលនៅមានជីវិតឈ្មោះថាណាឈីតគីងកែវ (Thanachit Kingkaew) អាយុ២០ឆ្នាំជានិស្សិតបាននិយាយថា«ខ្ញុំបានលឺសំលេងនរណាម្នាក់ស្រែករួចក៏ភ្ញាក់ពីដំណេកហើយរឿងបន្ទាប់ ដែលខ្ញុំដឹងគឺឡានក្រឡាប់។ក្រោយពេលមកភ្លើងបានឆាបឆេះរថយន្ត ទាំងមូលដោយផ្តើមចេញពីផ្នែកខាងក្រោយ »។

គួរបញ្ជាក់ថា បើតាមមន្រ្តីប៉ូលិសរថយន្តនេះប្រើទាំងប្រេងឥន្ធនៈ និងហ្គាស ប៉ុន្តែរបាយការណ៍ដំបូងបានរកឃើញថាធុងហ្គាសមិនបានលេចធ្លាយនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងក្នុងប្រទេសថៃដែលមានច្បាប់ដ៏តឹងរ៉ឹងលើការបើកបរ ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនានា៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img