អ្នកគាំទ្រគណបក្ស Move Forward មួយចំនួនធំបានប្រមូលផ្តុំគ្នានៅមុខផ្សារទំនើប Central World នៅផ្លូវបំបែក Ratchaprasong នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ដើម្បីផ្តល់ការគាំទ្រដល់មេដឹកនាំគណបក្ស Pita Limjaroenrat ។ ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat នៅមុនសភាទាំង២នៃប្រទេសថៃ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។
លោក Pita ដែលជាមេដឹកនាំគណបក្ស Move Forward កំពុងប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ក្នុងដំណើរផ្លូវឆ្ពោះទៅរកកៅអីនាយករដ្ឋមន្ត្រី បើទោះជាគណបក្សរបស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភាក៏ដោយ។ បច្ចុប្បន្ន លោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ ដើម្បីអាចឡើងកាន់តំណែងជំនួសលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតរួមគ្នាមួយនៃរដ្ឋសភា និងព្រឹទ្ធសភាថៃដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែកក្កដា។


ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




