បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅទីលាន Palais-Royal ក្នុងទីក្រុង ប៉ារីសតាម ការអំពាវនាវពីគណបក្សស្តាំនិយមPatriots ដើម្បី ទាមទារឲ្យប្រធានាធិបតីបារាំងលោក Emmanuel Macron ចុះចេញពីតំណែង។
បន្ទាប់ពីបាតុកម្ម លើកដំបូងនៅ ថ្ងៃទី ៣ខែ កញ្ញាគណបក្ស Patriots បានចេញ ការអំពាវនាវថ្មីឲ្យ ប្រជាជនដើរតវ៉ា តាមដង ផ្លូវ។ ក្រុមសកម្មជនបានអំពាវនាវឲ្យលោក Macron ចុះចេញពីតំណែង ហើយដកខ្លួនចេញពីសហភាពអឺរ៉ុប និងអង្គការណាតូ។
ការស្ទង់មតិចុងក្រោយរបស់ Elabe បានបង្ហាញថា ការគាំទ្រចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី គឺកំពុងធ្លាក់ចុះក្នុងចំណោមប្រជាជនបារាំង ដោយមានតែ៤០% ប៉ុណ្ណោះដែលនិយាយថា ពួកគេពេញចិត្តចំពោះវិធានការរឹតត្បិតប្រឆាំងទីក្រុងមូស្គូ។
ទន្ទឹមនឹងនេះ អ្នកឆ្លើយសំណួរ ៣២% ជឿថា ទណ្ឌកម្មគួរតែត្រូវបានកំណត់ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់ប្រជាជនបារាំង ខណៈពេល២៧% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេប្រឆាំងនឹងទណ្ឌកម្មសេដ្ឋកិច្ច។
ចាប់តាំងពីឆ្នាំ២០២១មក តម្លៃថាមពលនៅអឺរ៉ុបបានកើនឡើងយ៉ាងគំហុក។ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ និងការអនុម័តកញ្ចប់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងមូស្គូដោយលោកខាងលិច តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ជាហេតុជំរុញឲ្យរដ្ឋាភិបាលអឺរ៉ុបជាច្រើន ងាកទៅរកវិធានការបន្ទាន់៕




ប្រភព People’sWorld ប្រែសម្រួលដោយគីរីដងរែក




