មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃទី2 ខែ មករាថា អ្នកស្រុកជាង 2,000 ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្ដោះអាសន្ន ចំ ពេលមានសកម្មភាពភ្នំភ្លើងកើនឡើង ភ្លើងមួយភាគខាងកើត ប្រទេសឥណ្ឌូនេស៊ី។ ភ្នំភ្លើង Lewotobi Laki-Laki ក្នុងខេត្ត East Nusa Tenggara បានផ្ទុះជាច្រើនដង ក្នុង ប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការផ្ទុះមួយនៅភ្នំកាលពីថ្ងៃចន្ទ ដែលបានបញ្ចេញផេះភ្នំភ្លើងកម្ពស់ 1.5 គីឡូម៉ែត្រ ពីលើកំពូលរបស់វានេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់Volcanology and Geological Hazard Mitigation (PVMBG)។

ទីភ្នាក់ងារនេះបានកត់ត្រាការផ្ទុះមួយទៀតពីភ្នំភ្លើង Lewotobi Laki-Lak កាលពីថ្ងៃអង្គារ ប៉ុន្តែពពកផេះពី ភ្នំភ្លើងមិនត្រូវបានគេសង្កេតឃើញនោះទេ។Benediktus Bolibapa Herinប្រចាំស្រុក East Flores បានប្រាប់ AFPកាលពីថ្ងៃអង្គារផេះភ្នំភ្លើងពីការផ្ទុះថ្មីៗនេះបានប៉ះពាល់ដល់សង្កាត់ចំនួនពីរនៅជិត Lewotobi Laki-Laki wsជំរុញឱ្យអ្នកស្រុកជាង 2,200 ជម្លៀសទៅ កាន់ទីជម្រកបណ្ដោះអាសន្ន។ លោក Herinបាននិយាយថា “មានអ្នកជម្លៀស 1,931នាក់នៅអនុសង្កាត់ Wulanggitang និងអ្នកជម្លៀស 328 នាក់នៅ Ile Bura”។
ចំនួនអ្នកជម្លៀសអាចកើនឡើង ពេលដែលមនុស្សកាន់តែច្រើនស្វែងរកសុវត្ថិភាព ពីភ្នំភ្លើង។ដោយសារតែការកើនឡើងនៃស្ថានភាពភ្នំភ្លើងLewotobi Laki-Laki សហគមន៍ត្រូវតែផ្លាស់ប្តូរទីតាំងទៅកាន់តំបន់សុវត្ថិភាព។ អាជ្ញាធ រកាលពីថ្ងៃចន្ទ បានវាស់ស្ទង់ស្ថានភាពភ្នំភ្លើងដល់កម្រិតខ្ពស់បំផុតទីពីរ នៃកម្រិតប្រកាស អាសន្ន ៤កម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយបានពង្រីកតំបន់ត្រូវជម្លៀសចេញពី 2 គីឡូម៉ែត្រទៅ 4គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយ ការណ៍ថា ផេះភ្នំភ្លើងក៏បានបង្ខំឱ្យអាកាស យានដ្ឋាន Frans_Seda ដែលមានចម្ងាយជាង 80គីឡូម៉ែត្រ ត្រូវបិទចាប់តាំងពីថ្ងៃចន្ទ។ ប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះស្ថិត នៅលើក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ជាតំបន់ដែល និងរញ្ជួយដីខ្លាំង។មានសកម្មភាពភ្នំភ្លើងកាលពីខែមុន ភ្នំម៉ារ៉ាពី ដែលមានន័យថា “ភ្នំ ភ្លើង” នៅលើកោះស៊ូម៉ាត្រា បានផ្ទុះឡើង ហើយមនុស្ស 23 នាក់បានស្លាប់។ ប្រទេស ឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជិត 130 ភ្នំ៕



ប្រភព The Straits Time ប្រែសម្រួលដោយគិរីដងរែក




