31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

មនុស្សជំនិតរបស់ព្រះអង្គចន្ទមុន្នី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ករណីរំលោភក្មេងស្រីអាយុ១៦ឆ្នាំ

- Advertisement -spot_img

កំពង់ឆ្នាំង៖ លោក ឌួង ច័ន្ទរតនៈដែលគេស្គាល់ថា មនុស្សជំនិតរបស់ ព្រះអង្គចន្ទមុន្នី ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួន ក្នុងករណីរំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់។

យោងតាមទំព័រហ្វេសប៊ុក របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង១៧និង២០នាទី ដោយយោងតាមបទល្មើសជាក់ស្ដែង និងដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ ៣១ ឆ្នាំមុខរបរ ជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបានឲ្យដឹងថា ការចាប់ខ្លួននេះ បន្ទាប់ពីជនសង្ស័យខាងលើ បានធ្វើសកម្មភាពរំលោភសេពសន្ថវះ ទៅលើក្មេងស្រីជនរងគ្រោះ អាយុ ១៦ ឆ្នាំ ម្នាក់នៅនឹងផ្ទះជនសង្ស័យ ផ្ទាល់តែម្តង។

យោងតាមប្រភពជិតស្និតនឹងហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរទៅផ្ទះជនសង្ស័យតែម្នាក់ឯង ដោយជនសង្ស័យជាអ្នកឆាតហៅឲ្យទៅយកកន្សែងយ័នការពារ ឆ្លៀតពេលឱកាសស្ងាត់ល្អ ជនសង្ស័យក៏ចាប់ផ្តើមបញ្ជេញសកម្មភាព ចាប់រំលោភក្មេងស្រីដែលជាជនរងគ្រោះនោះតែម្តងទៅ៕

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតៅតុលាការ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img