27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

ភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្សូ អាបេ ជានរណា? ខណៈរៀបការ៣៥ឆ្នាំអត់មានកូន

- Advertisement -spot_img

(ភ្នំពេញ)៖ អ្នកកាសែតជើងចាស់ដ៏ល្បីឈ្មោះនៅកម្ពុជា លោក ពុយ គា និងសារព័ត៌មានអន្តរជាតិនានាបានចេញផ្សាយដោយដាក់ចំណងជើងថា «តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា?»។

ភរិយាលោក Shinzo Abe គឺលោកស្រី Akie Abe អាយុ៦០ឆ្នាំ ដែលបានកើត ក្នុង ត្រកូលគ្រួសារ អ្នកមាន មួយ នៅប្រទេសជប៉ុន។ ឪពុកគាត់ជាប្រធានក្រុមហ៊ុនធ្វើនំ Morinaga & Co.។

លោកស្រីបានសិក្សានៅសាលាឯកជនមួយ សម្រាប់តែសិស្សស្រី ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ មុនពេលនាងរៀបការជាមួយលោក Abe ក្នុងឆ្នាំ១៩៨៧។

លោកស្រី Akie ធ្លាប់ធ្វើការជាឌីជេឱ្យវិទ្យុមួយ នៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងទីក្រុងកំណើតរបស់លោក Abe ហើយទទួលបានប្រជាប្រិយភាព ក្នុងចំណោមអ្នកស្តាប់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ថា «Akky»។

នៅខែមីនា ឆ្នាំ២០១១ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលជំនាញផ្នែករចនាសង្គម។ លោក អាបេ និងភរិយា មិនមានកូនទេ ទោះបីជាបានឆ្លងកាត់នីតិវិធីពេទ្យជាច្រើន លើកចង់ឱ្យមានកូនក្តី។

សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ បានទទួលមរណ ភាពនៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីរងការបាញ់ប្រហារ អំឡុងពេលលោកកំពុងថ្លែងសុរន្ទកថាក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។

លោក ស៉ិនហ្សូ អាបេ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន យូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន។ លោកបានកាន់តំណែងពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ ឆ្នាំ២០២០។

លោក អាបេ កូនក្នុងត្រកូលគ្រួសារដែលមានឥទ្ធិពលលើវិស័យនយោបាយ។ លោកកើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥១ នៅក្នុងទីក្រុងតូក្យូ។ លោក ស៉ិនហ្សូ អាបេ មានឪពុកឈ្មោះ ស៊ិនតារ៉ូ អាបេ ជាអតីតរដ្ឋមន្ត្រីការបរទេស ដែលកាន់តំណែងយូរបំផុតរបស់ជប៉ុន។ ម្តាយឈ្មោះ យូកូ កីស៉ី ជាអតីតនាយករដ្ឋមន្ត្រីជប៉ុន Nobusuke Kishi៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img