36.5 C
Phnom Penh
Tuesday, March 17, 2026
- Advertisement -spot_img

ព្យុះហឺរីខិន Ian ផ្ដាច់ជីវិតមនុស្សកើនដល់ ២៣នាក់ នៅរដ្ឋផ្ល័រីដា

- Advertisement -spot_img

(ផ្ល័រីដា)៖ អាជ្ញាធរអាមេរិក នៅក្នុងរដ្ឋផ្ល័រីដា បានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារព្យុះហឺរីខិន Ian បានកើនដល់ ២៣នាក់ហើយ ជាមួយការបង្ក ការបំផ្លិចផ្លាញធ្ងន់ធ្ងរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្តាហ៍នេះ ព្យុះ Ian បានបោកបក់មកលើរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្នុងទម្រង់ជា ព្យុះហឺរីខិន (Hurricane) កម្រិតទី៤ដ៏ខ្លាំងក្លា។ បច្ចុប្បន្ន ព្យុះមួយនេះបានបក់បោកទៅដល់រដ្ឋការ៉ូលីណាខាងត្បូង (South Carolina)ហើយ កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយនាំមក ជាមួយភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ រីឯផ្ទះ និងហាងទំនិញជាង ៤០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។

មិនតែប៉ុណ្ណោះ បើតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះហឺរីខិន Ian ក៏នឹងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាគ្រោះទឹកជំនន់ជន់លិចផ្នែកខ្លះនៃរដ្ឋ ការ៉ូលីណាខាងត្បូង និងការ៉ូលីណាខាងជើង រដ្ឋវៀជីញ៉ា (Virginia) និងរដ្ឋវៀជីញ៉ាខាងលិច (West Virginia) ដែរ រហូតដល់ព្រឹកថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅពេលដែលព្យុះនេះថមថយឥទ្ធិពល៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img