25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ព្យុះសង្ឃរា Ian សម្លាប់មនុស្សជាង ៧០ នាក់ហើយនៅ អាមេរិក

- Advertisement -spot_img

សារព័ត៌មាន NBC News រាយការណ៍ថា គិតត្រឹមពេលនេះរដ្ឋ Florida និងរដ្ឋ North Carolina បានកត់ត្រាអ្នកស្លាប់ជាង ៧០ នាក់ហើយ យ៉ាងហោចណាស់មនុស្ស ៤៥ នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែព្យុះសង្ឃរា Ian ។

ព្យុះសង្ឃរា Ian បានបោកបក់នៅរដ្ឋ South Carolina របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងរដ្ឋ Florida កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។ បន្ទាប់មកវាក្លាយទៅជាព្យុះស៊ីក្លូន ហើយបានរំកិលទៅភាគខាងត្បូងនៃរដ្ឋ Virginia នៅថ្ងៃសៅរ៍ ។

នាយកគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Florida លោក Kevin Guthrie បាននិយាយកាលពីថ្ងៃសៅរ៍ថា រហូតមកដល់ពេលនេះរដ្ឋបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ១,១០០ នាក់ ចាប់តាំងពីព្យុះ Ian បានចុះចតនៅទីនោះកាលពីថ្ងៃពុធ ខណៈព្យុះនេះបានធ្វើឲ្យមនុស្ស ១.៩ លាននាក់គ្មានអគ្គិសនីប្រើប្រាស់ផងដែរ ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ការដាច់ចរន្តអគ្គិសនីជាង ២០០,០០០ កន្លែងត្រូវបានរាយការណ៍នៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ និង ១៣៨,០០០ នាក់ទៀតនៅរដ្ឋ North Carolina ។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសអាសន្ននៅរដ្ឋ South Carolina ហើយថែមទាំងបាននិយាយថា ព្យុះសង្ឃរា Ian អាចនឹងក្លាយជាព្យុះដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Florida ផងដែរ ៕

ប្រភព NBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img