នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ផារ៉ា មង្គលរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាគណៈអធិបតីក្នុង “ពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ធំ” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ឯកឧត្តម ទូច សុខា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមជាមួយលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងជាគ្រូឧទ្ទេសនាម លោកស្រី ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យដនសភស្រុកគោលដីទាំង៧ សិស្ស-និស្សិតស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធចំនួនប្រមាណ ១៨០នាក់ ។
វគ្គបណ្តុះបណ្តាលដូចបានគោរពជម្រាបជូនខាងលើនេះ ត្រូវបានរៀបចំឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។





ដោយគិរីដងរែក




