31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ពិតឬមិនពិត ? រឿងរ៉ាវលោក សំ តាំហន ជាមន្ត្រីកាន់ ស.ជ.ណ របស់ក្រសួងបរិស្ថាន បានយកដីមានការកាន់កាប់ជាង៣០ឆ្នាំ របស់លោក ស៊ុន សឿន ដែលមានវ័យ ៧៥ឆ្នាំ ចែកទៅឲ្យអ្នកផ្សែងទៅវិញ?

- Advertisement -spot_img

ខេត្តព្រះសីហនុ៖ ទំនាស់ដីធ្លីរវាង លោកឈ្មោះ ស៊ុន សឿង អាយុ៧៥ ឆ្នាំ បានកើតទុក្ខមិនសុខចិត្តស្នើសុំដល់ក្រសួងបរិស្ថានមេត្តាជួយពិនិត្យមើលបុគ្គលមួយរូប ដែលកាន់ ស ជ ណ លេខ២១១៥ សជណ ប.ស្ថ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយក្រសួងបរិស្ថាន មកអាកាត់យកដីរបស់គាត់យកទៅចែកឲ្យអ្នកដទៃទាំងបំពាន ដោយមិនឃើញមានឧបសម្ព័ន្ធភ្ជាប់ ដែលនៅស្ថិតនៅភូមិថ្មធំ ឃុំរាម  ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ការបកស្រាយរបស់លោក សំ តាំហន ជាមន្ត្រីកាន់ស.ជ.ណ របស់ក្រសួងបរិស្ថាន បាននិយាយថា លោកជាអ្នកការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ  និងទទួលបានការចាត់តាំង ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារ ដែលមានទីតាំងខាងលើ ។ ចំពោះឈ្មោះ ស៊ុន សឿង ដែលអះអាងថាដីឡូA1 A2 និង B1 B2 ជាដីរបស់លោក ក្នុងនាមលោកជាអ្នកការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ សូមឲ្យឈ្មោះ ស៊ុន សឿង ប្ដឹងទៅក្រសួងបរិស្ថាន ដើម្បីរកដំណោះស្រាយ ។

លោក ស៊ុន  សឿង

ចំណែកលោក ស៊ុន  សឿង បានអះអាងថា ដីមួយកន្លែងមុខព្រលានយន្តហោះកងកេង ស្ថិតនៅភូមិថ្មធំ ឃុំរាម  ស្រុកព្រៃនប់ ជាដីរបស់គាត់បានកាន់កាប់ជាយូរឆ្នាំមកហើយ ព្រមទាំងមានអ្នកភូមិ និងអាជ្ញាធរឃុំ នៅទីនេះបានដឹងឮ គឺគាត់បានទិញគេតាំងតែពីឆ្នាំ១៩៩៣ មកម្ល៉េះ មាន ទទឹង៣៨ បណ្តោយ៥០ម៉ែត្រ ។ លោកបានបន្ថែមទៀតថា ស្រាប់តែនៅចុងឆ្នាំ២០២៣ កន្លងទៅនេះ មានបុគ្គលមួយរូប ឈ្មោះ សំ តាំហន ជាមន្រ្តីកាន់ស.ជ.ណ របស់ក្រសួងបរិស្ថាន ដោយតាំងខ្លួនជាអ្នកការពារផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ  និងទទួលបានការចាត់តាំង ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ចុះបែងចែកដីឡូត៍ជូនប្រជាពលរដ្ឋចំនួន៨៩គ្រួសារ ដោយកាត់យកទាំងដីរបស់លោកដែលបានកាន់កាប់ជាច្រើនឆ្នាំមកហើយផង ដែរ ។

លោក ស៊ុន សឿង  បានបញ្ជាក់ទៀតថា នៅពេលថ្មីៗនេះលោកបានជួលឡានស្ទូចដើម្បីស្ទូចប្ដូរកុងតឺន័រ ដែលជ្រាបទឹកនោះចេញ ប៉ុនែ្តបែបជាឈ្មោះ សំ តាំហន បាននាំមនុស្សជាច្រើនមកហាមឃាត់ ដោយចោទមកលោកថា យកទូកុងតឺន័រមកបិទផ្លូវទៅវិញ ដែលជារឿងមិនសមហេតុផលទាល់តែសោះ ។ លើសពីនេះទៅទៀត  លោកសំ តាំហន បាននាំបក្សពួកប្រមាណជិត២០នាក់កំពុងប្រមូលផ្ដុំគ្នានៅលើដីកដាក់ទូរកុងតឺន័ររបស់លោក ផងដែរ។ សូមបញ្ជាក់ថា មនុស្សជាច្រើនដែលបានចេញមករារាំងមិនឲ្យដាក់ទូកុងទីន័រនោះបាននិយាយថា  ពួកគាត់ជាអ្នកភូមិនៅទីនោះ។  ហើយការចេញមកតវ៉ានេះ  គឺពួកគាត់ខ្លាចគេដាក់របបិទផ្លូវ ចូលភូមិរបស់ពួកគាត់តែប៉ុណ្ណោះ ។ 

តាមប្រភពពី លោក គីម ចាន់ មេឃុំរាម បានបានប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ដីទំនាស់រវាងលោក ស៊ុន សឿង និង លោក សំ តាំហន ជាដីស្ថិតនៅក្នុងអនុក្រឹត្យលេខ ២៤២ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ក្នុងឧទ្យានជាតិសមុទ្រព្រះសីហនុរាម ខេត្តព្រះសីហនុ ។

លោកមេឃុំរាម បានឲ្យដឹងបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីនៅទីនោះមិនត្រូវមានទំនាស់នឹងគ្នានោះទេ ហើយបើសិនជាមានអ្វីសម្អាងសូមស្នើសុំទៅតាមអនុក្រឹត្យលេខ២៤២ ។ លោកមេឃុំរាម បញ្ជាក់ថា ចំពោះរឿង ស ជ ណ ចេញដោយក្រសួងបរិស្ថាន ដែលលោក សំ តាំហន យកមកអះអាងនេះ លោកមិនដឹងទេ សូមសួរទៅក្រសួងបរិស្ថានវិញទើបដឹង ។

គួរបញ្ជាក់ថា យោងតាម ស ជ ណ លេខ២១១៥ សជណ ប.ស្ថ ចេញដោយក្រសួងបរិស្ថាន បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជី លក្ខណៈជាប្រព័ន្ធ បន្តនីតិវិធីនៃការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុង ភូមិសាស្ត្រ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានវិសាលភាពស្ថិតក្នុងតំបន់សហគមន៍ នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម និងផ្តល់ជូននូវទិន្នន័យភូមិសាស្ត្រតំបន់សហគមន៍នៃឧទ្យានជាតិសមុទ្រ ព្រះសីហនុរាមមួយផ្នែកក្នុងភូមិសាស្ត្រ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ជាមូលដ្ឋាន ក្នុងការចុះកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) ដូចមានភ្ជាប់ជាឧបសម្ព័ន្ធ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img