28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ពិតជាសាហាបមែន! បាញ់ប្រហារយុវជនម្នាក់ជាង១០គ្រាប់ ខណៈជនរងគ្រោះកំពុងអង្គុយលេងលើសួន

- Advertisement -spot_img

បាត់ដំបង៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខដែលបានបើករថយន្តទំនើប ចុះទៅបាញ់យ៉ាងសាហាវ ទៅលើជនរងគ្រោះដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ ហើយជនដៃដល់បានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅប្រហែលម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែរវេទិកាអ៊ុទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានបើករថយន្តម៉ាក GS 300 ដោយបានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើយុវជនម្នាក់ដែលកំពុងអង្គុយលេងនៅ លើបង់អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។

ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលអោយស្លាប់នៅព្រឹកនោះតែម្តង។ ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជុំវិញករណីបាញ់សម្លាប់ដោយគ្មានញញើតនេះដែរ ក៏មានប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចយ៉ាងជំនិតទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបានដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារចាប់រូបភាពបានទាំងអស់ ប៉ុន្តែពាក់ព័ន្ធនិងបញ្ហានេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា លោកកំពុងបើកការស្រាវជ្រាវហើយ ៕

រូបថតជនរងគ្រោះ កាលនៅរស់
រូបសពជនរងគ្រោះ

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img