ព្រះវិហារ : ក្រុមហ៊ុន PNT រងការចោទប្រកាន់ថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសំដីប្រជាពលរដ្ឋ។ ក្រុមហ៊ុន (PNTco.,ltd) នេះ មានទីតាំងនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយតែងតែធ្វើសកម្មភាព កាប់បំផ្លាញ មន្ត្រីរដ្ឋបាលព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន និងមេការ រស់ សុធី មេការិយាល័យរដ្ឋបាលខេត្ត និងលោក ធារ៉ាអភិបាលរងក្រុងព្រះវិហារ ធ្វើសកម្មភាពដឹកឈើ ជារឿយៗ និងគ្មានមន្ត្រីខេត្តណា ហ៊ានចេញមុខ បង្ក្រាបឡើយ។ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ លោក ស្រី ទីន បានប្រាប់ថា ក្រុមការងាររបស់លោក បានរកឃើញក្រុមអ្នកកាប់ ព្រៃឈើជាច្រើន និងបោះជំរំលួចកាប់ឈើ និងអាច្រៀកឈើជាច្រើនទីតាំង។
បន្ទាប់ពីសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកយកឈើទៅលក់ឲ្យក្រុមហ៊ុន PNT របស់ឧកញ៉ា ឡេង ប្ញទ្ធី ដែលមានទំនាក់ទំនងជាមួយ ក្រុមហ៊ុនវៀតណាម។
អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុម និងដឹកជញ្ជូនព្រៃឈើក្នុង តំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃចូលទៅក្រុមហ៊ុន PNT ជាហូរហែរតែម្តង។
បើតាមសម្តីពលរដ្ឋអ្នកដែលស្គាល់ប្រធានការិយាល័យ នគរបាលខេត្ត គឺមានឈ្មោះ រស់ សុធី និង លោក ធារ៉ា អភិបាលរងក្រុង ព្រះវិហារ គឺជាអ្នកបោះមេ កាងបទល្មើសទាំងក្នុងព្រៃជើងក្រោម និង ដងផ្លូវ ដោយពុំមានរអា ខ្លាចរដ្ឋបាលព្រៃឈើបន្តិសោះឡើយ សូម្បីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
មន្ត្រីរដ្ឋបាលព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន និង មេការ រស់ សុធី មេការិយាល័យរដ្ឋបាលខេត្ត និង លោក ធារ៉ាអភិបាលរងក្រុងព្រះវិហារ ធ្វើសកម្មភាពដឹកឈើ ជារឿយៗ និង គ្មានមន្ត្រីខេត្តណា ហ៊ានចេញមុខបង្ក្រាបឡើយ។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ លោក ស្រី ទីន បានប្រាប់ថា ក្រុមការងាររបស់លោក បានរកឃើញក្រុមអ្នកកាប់ ព្រៃឈើជាច្រើន និង បោះជំរំលួចកាប់ឈើ និងអាច្រៀកឈើជាច្រើនទីតាំង។
បន្ទាប់ពីសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកយកឈើទៅលក់ឲ្យក្រុមហ៊ុន PNT របស់ឧកញ៉ា ឡេង ប្ញទ្ធី ដែលមានទំនាក់ទំនងជាមួយ ក្រុមហ៊ុនវៀតណាម។
អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន ឈ្មោះ រ៉ន បានបញ្ជាក់ថា អ្នកដែលចោទក្រុមហ៊ុនទាំងនោះ គឺជាពួកក្រៅច្បាប់ ហើយតែងតែ និយាយ មួលបង្កាច់ក្រុមហ៊ុន ដោយគ្មានមូលដ្ឋាន។
លោក តូនី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន (ម៉ាយឃលឡូជីស្ទីកខេមបូឌា) បញ្ជាក់ថា បច្ចុប្បន្ន ពុំមានក្រុមហ៊ុន PNT ទៀតទេ គឺមាន តែក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក សយ សុផល តែប៉ុណ្ណោះ។ លោកថា ក្រុមហ៊ុន ប្រមូលឈើបានត្រឹមតែ៤០ ទៅ៤៥ ឡានប៉ុណ្ណោះ ។
ថ្មីៗនេះ អំឡុង ខែមីនា ឆ្នាំ ២០២២នេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើន កំពុងកាប់ឈើ និងអារច្រៀកឈើជាប្រភេទ និងប្រភេទ ឈើ គ្រឿងផ្ទះ ជាច្រើនទីតាំង រួមមាន ចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំ ចោទ ប្រាសាទគោល,ព្រៃ ស្រឡៅ និងចំណុចស្រែតាង៉ុត ។
ឈើទាំងនោះ គេដឹកចូលទៅលក់ឲ្យក្រុមហ៊ុន (PNTco.,ltd) ហើយបំប្លែងជាឈើស្របច្បាប់ដឹកតាមរថយន្តយីឌុបទៅលក់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន PNT co.,ltd ជាក្រុមហ៊ុនសម្ព័នឧស្សាកម្មកៅស៊ូវៀតណាម នៅកម្ពុជារបស់លោក ឧកញ៉ា ឡេង ឫទ្ធី បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជាលើផ្ទៃដីទំហំ៧២០០ហិកតា នៅក្នុងឃុំ រៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក្រុមហ៊ុនមួយនេះបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន(ម៉ាយឃលឡូជីស្ទីក ខេមបូឌា) ដែលមានលោក សយ សុផល ជានាយកក្រុមហ៊ុនសហការប្រមូលផលអនុផលព្រៃឈើ ក្នុង បរិវេណ គំរោងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន PNT ដើម្បីយកមកបង់សួយសារ និងបុព្វលាភជូនរដ្ឋ តាមលិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងកិច្ចសន្យាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ របស់ក្រុម ហ៊ុន៕
ប្រភព: ខេមប៉ុស្តិ៍ & The Intercon Rooster ចុះផ្សាយដោយគីរីដងរែក