36.2 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោកពូទីនចុះហត្ថលេខាលើក្រឹត្យស្តីពីវិធានការសងសឹកលើការដាក់ទណ្ឌកម្ម

- Advertisement -spot_img

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើក្រឹត្យមួយ ណែនាំវិធានការសងសឹកដែលអាចកើតមាន ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅបរទេសត្រូវបានរឹបអូស។

ក្រឹត្យដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំងបានគូសបញ្ជាក់ផងដែរថា ប្រសិនបើទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានរឹបអូសដោយ “ប្រទេសជាសត្រូវ” ទីក្រុងម៉ូស្គូនឹងដាក់ទ្រព្យសម្បត្តិបរទេសនៅក្នុងប្រទេសរុស្ស៊ីនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់ខ្លួន នេះបើយោងតាម TASS ។

ក្រឹត្យនេះក៏ប្រកាសដែរថា ការគ្រប់គ្រងទ្រព្យសម្បត្តិបណ្តោះអាសន្នអាចប្តូរវិញបានលុះត្រាតែប្រធានាធិបតីរុស្ស៊ីសម្រេចដូច្នេះ។

TASS បានរាយការណ៍ថាទីក្រុងម៉ូស្គូបានគ្រប់គ្រងបណ្តោះអាសន្នសម្រាប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចែកចាយឧស្ម័ន Uniper SE ផ្នែករុស្ស៊ី។

ប្រភព Tass ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img