26 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ប្រពន្ឋមិនអស់ចិត្តថាប្តីគាត់ស្លាប់ដោយសារលង់ទឹកលើកដៃសំពះសុំអភិបាលខេត្តអន្តរាគមន៍ស្រាវជ្រាវជាថ្មី

- Advertisement -spot_img

សូមរំលឹកថា កាលពីថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២៤ នៅក្នុងភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មានការភ្ញាក់ផ្អើលមួយដោយសារគេបានប្រទះឃើញជនរងគ្រោះបានស្លាប់នៅក្នុងស្រះទឹក។

ខេត្តកំពង់ឆ្នាំង ៖ តបតាមសំណូមពររបស់ ភរិយា ជនរងគ្រោះដែលសង្ស័យថាប្ដីរបស់គាត់មិនបានស្លាប់ដោយសារលង់ទឹក ដូចការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាល ហើយបាន សំពះស្នើសុំឯកឧត្តមអភិបាលខេត្តជួយស្រាវជ្រាវនិងស៊ើបអង្កេតជាថ្មី
ក្រោយទើបលេចរឿងឃាតកម្ម ហើយជនសង្ស័យ២នាក់​​ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនមកសាកសួរ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ។ ក្រោយពីធ្វើកោ សល វិច្ច័យរបស់សមត្ថកិច្ចនគរបាល បានបញ្ជាក់ប្រាប់ក្រុមគ្រួសារថាបានស្លាប់ដោយសារលង់ទឹក ខ្លួនឯង និងបានឱ្យប្រពន្ឋផ្តិតមេដៃទទួលសពប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ។

យ៉ាងនេះក្តីក្រោយពេលធ្វើបុណ្យសពប្ដី រួចហើយមិនអស់ចិត្ត លោកស្រី ហេង សាវី ដែលត្រូវជាភរិយាជនរងគ្រោះ បានទៅលើកដៃសំពះស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងជួយស្រាវជ្រាវបើកការស៊ើបអង្កេតរកយុត្តិធម៌ជូនប្ដីគាត់ជាថ្មី ព្រោះគាត់មិនអស់ចិត្តថាប្ដីគាត់ស្លាប់ដោយសារលង់ទឹក ហេតុម្តេចបានមានស្លាកស្នាមរបួសលើក្បាល ដាច់ស្លឹកត្រចៀក និងជាំភ្នែក ។

លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថានៅរសៀល ថ្ងៃទី២១ ខែសីហានេះ ថាៈ ដោយទទួលបានបញ្ជា ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជា គណៈបញ្ជាការឯកភាពខេត្ត បានឱ្យលោកដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្ត បើកការស៊ើបអង្កេតលើករណី ដែលបុរសម្នាក់ស្លាប់នៅក្នុងទឹកស្រះជាថ្មី និងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង ទើបឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ឈ្មោះ ប៊ុត សំបុន ហៅ ប៉យ ភេទប្រុស និងម្នាក់ទៀត ឈ្មោះ មាស កាក់ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ ។



លោកមេបញ្ជាការរងកងរាចអាវុធហត្ថខេត្តកំពង់ឆ្នាំងបន្តថា៖ ផ្អែកតាមសាក្សី និងតម្រុយនានា និងក្រោយការសាកសួរយ៉ាងយកចិត្តទុកដាក់ជនសង្ស័យបានសារភាពថា៖ នៅព្រឹកថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ពួកគេទាំង២នាក់បានផឹកស្រាជាមួយជនរងគ្រោះ ឈ្មោះ ប្រាក់ សុម៉ាលី ហៅជុយ គឺផឹកតាំងពីព្រឹករហូតដល់ម៉ោងប្រមាណ១១ថ្ងៃត្រង់ មិនចាំថាអស់ស្រាប៉ុន្មានលីត្រទេ គឺទិញបន្តផឹករហូត។ លុះពេលស្រវឹង ឈ្មោះ ប៊ុត សំបុន ហៅ ប៉យ បានបបួលឈ្មោះ ប្រាក់ សុមាលី ហៅជុយ លេងបោកចំបាប់ ។ ពេលឈ្មោះ ប៊ុត សំបុន ហៅ ប៉យ បោកចំបាប់ ចាញ់ឈ្មោះ ប្រាក់ សុមាលី ដែលបានសង្កត់ក្បាលផ្ទប់ពីលើថប់ដង្ហើម លុះរើរួចខ្លួន ក៍ខឹង ហើយបានទាត់និងធាក់ ឈ្មោះ ប្រាក់ សុម៉ាលីជាជនរងគ្រោះ ២ ជើង បណ្ដាលឲ្យធ្លាក់ទៅក្នុងទឹកស្រះ និងបានធាក់ពីលើជ្រមុជទឹកជនរងគ្រោះ បន្ថែមរហូតដល់ស្លាប់។ ចំណែកឈ្មោះ មាស កាក់ ដែលជាអ្នកចូលរួមផឹកស៊ីជាមួយ គឺមិនបានធ្វើសកម្មភាពទេ តែនៅឈរមើល មិនជួយឃាត់ ទេ ថែមទាំងលាក់រឿង មិនរាយការប្រាប់សមត្ថកិច្ចទៀតផង ។

ក្រោយពីជនរងគ្រោះស្លាប់ក្នុងទឹកហើយ ទើបពួកគេ (ជនសង្ស័យ) ទាំង២នាក់ទៅផ្ទះរៀងៗខ្លួន រហូតដល់ម៉ោង៣រសៀលទើបមានការភ្ញាក់ផ្អើល ថាមានមនុស្សស្លាប់ក្នុងស្រះទឹក។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img